© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងស្រីដ៏ល្បីម្ចាស់បទ រហែកតែខោ កញ្ញា រ៉ាប៊ី កំពុងតែហាក់មានសន្ទុះកើនឡើងជាលំដាប់តាមរយៈបទចម្រៀងល្បីៗរបស់កញ្ញា ដែលអាចឆក់យកបេះដូងយុវវ័យអោយមកគាំទ្របទចម្រៀងរបស់ខ្លួន។ ភាពល្បីល្បាញរបស់កញ្ញាបានធ្វើអោយកញ្ញាលេចវត្តមានលើឆាកតន្ត្រីជាច្រើនក្នុងប្រទេសកម្ពុជា ដោយឡែកសម្រាប់សប្តាហ៍នេះកញ្ញា នឹងមានវត្តមាននៅលើឆាកតន្ត្រីរបស់ភីអិនអិនក្នុងកម្មវិធី Boostrong Music On Fire ជាមួយតារាចម្រៀងជាច្រើនរូបទៀត។
បទចម្រៀងដែលកញ្ញានឹងលើកយកមកបកស្រាយក្នុងកម្មវិធីតន្ត្រីខាងលើមានចំនួនប្រាំបទដូចជា បងការចោលអូន លុយ កាយ រហែកតែខោ និងបទ ម៉ែជេរ ដែលបទចម្រៀងទាំងប្រាំបទនេះសុទ្ធសឹងតែជាបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍។ នៅមានតារាចម្រៀងទោល និងតារាចម្រៀងជាក្រុមផ្សេងទៀតផងដែរ ដែលនឹងបង្ហាញវត្តមានក្នុងថ្ងៃតែមួយជាមួយកញ្ញារ៉ាប៊ីមានដូចជា ក្រុម Dreaming កញ្ញា លៀង សំណាង និងលោក រ៉េន។
តារាចម្រៀងខាងលើនឹងមកអង្រួនឆាកតន្ត្រី Boostrong Music On Fire នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត