© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាគច្រើននៃភាពយន្តភាគរបស់TVB ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានពាំនាំយកមកចាក់ផ្សាយ សុទ្ធសឹងតែជាប្រភេទរឿងល្បីៗ ទទួលបានគាំទ្រខ្លាំងពីទស្សនិកជន។ មិនថា តួសម្តែង ឬអត្ថន័យនៃក្នុងសាច់រឿងទាំងមូល គឺធ្វើឲ្យអ្នកមើលជក់ចិត្ត ចង់តាមដាន ពីមួយភាគទៅមួយភាគ។ រឿងភាគថ្មីបន្តទៀត ដែលនឹងចូលខ្លួនមកកំដរអារម្មណ៍ទស្សនិកជន នៅដើមខែមិថុនានេះ គឺរឿង «អាថ៌កំបាំងភូមិចម្លែក »។
ជាសាច់រឿងមួយដែល លើកយកប្រវត្តិបែបអបិយជំនឿរបស់ភូមិមួយដែលមានទីតាំងឆ្ងាយដាច់ស្រយាលពីទីប្រជុំជន។ រឿងនេះ គឺជាប្រភេទរឿងបែបសាសនានិយម ដែល និយាយពីការជឿទៅលើតំណក់ឈាមរវាង កូនប្រុស និងកូនស្រី។ ថ្វីត្បិតតែ មនុស្សស្រី មានតួនាទីជាអ្នកបង្កើតកូន ប៉ុន្តែនៅក្នុងភូមិនេះ គឺមិនបានឲ្យតម្លៃទៅលើមនុស្សស្រីឡើយ។ នៅផ្ទះណា ដែលមានកូនស្រី គេបែរជាគិតថា គ្មានន័យអ្វីសម្រាប់គ្រួសារគេនោះទេ។ បុរសម្នាក់ដែលជាមេគ្រួសារក្នុងត្រកូល លូ គឺជាមនុស្សប្រុសអាត្មានិយម ហើយគេមានអំណាច និងទ្រព្យសម្បត្តិច្រើនជាងគេ។ បុរសម្នាក់នេះ ធ្លាប់មានប្រវត្តិសម្លាប់មនុស្សតាមស្វាមីស្រីនោះគញមានកូនបង្កើតឲ្យគេទេ គេនឹងសម្លាប់ចោលទៅតាមស្វាមីដែរ។ ព្រលឹងរបស់នារីនោះ នៅតែវិលវល់ក្នុងភូមិ ហើយហាក់ដូចជាដាក់បណ្តាសាអ្វីមួយដល់អ្នកភូមិនោះ ឲ្យមានការភ័យខ្លាច។ ចុងក្រោយ ក៏មាននារីក្លហានម្នាក់ចូលមកដោះស្រាយ និងបំបាត់អបិយជំនឿនោះ ដោយផ្តល់ការពិចារណាដល់អ្នកភូមិ ហើយឲ្យបុរស និងស្ត្រី មានសិទ្ធស្មើគ្នាវិញ។
ដើម្បីចង់ដឹងថា តើភូមិដ៏អាថ៌កំបាំងមួយនេះ អាចចេញឆ្ងាយពីអបិយជំនឿ និងការមិនឲ្យតម្លៃគ្នាទៅវិញទៅមក រវាង មនុស្សស្រី និងមនុស្សប្រុសបានដែរទេ? ហើយប្រវត្តិ ដ៏គួរឲ្យខ្លាច ព្រឺព្រួចនោះ នឹងមានរូបភាពឈុតឆាកបែបណាខ្លះ សូមកុំភ្លេចតាមដានទស្សនា នៅក្នុងរឿង «អាថ៌កំបាំងភូមិចម្លែក» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃសុក្រ ទី ០៥ ខែមិថុនា ឆ្នាំ ២០២០ តទៅ។ ម៉ោងចាក់ផ្សាយជាទូទៅ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ