© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អស់ជាច្រើនភាគ បានរំលងពីចក្ខុទស្សនិកជនរួចមក នៅក្នុងសាច់រឿងគំនុំស្នេហា ឆ្លងជាតិ រឿង «ក្លិនផ្កាអង្គាបុស្ប »កាន់តែនាំមកនូវឈុតឆាកល្អមើល ពីតួអង្គនីមួយៗ ជាពិសេស តួអង្គ នាងអង្គាបុស្ប និងគូស្នេហ៍តែម្តង។ ដំណាលរឿង ដែលបានគាស់កកាយ រំលឹកអំពីអនុស្សាវរីយ៍ជាច្រើនរបស់នាង បានធ្វើឲ្យសាច់រឿងហាក់ដូចជា ទាក់ទាញអារម្មណ៍ទស្សនិកជនទៅតាមខ្សែជីវិតរបស់តួអង្គស្រីដ៏កម្សត់ម្នាក់នេះផងដែរ។
អង្គាបុស្ប ជានារីដែលសុភាពរាបសារ ស្រគត់ស្រគុំ មិនឆ្មើងឆ្មៃដូចជាប្អូនស្រីរបស់នាង គឺសងពីបឡើយ។ ថ្ងៃមួយ នាងបានជួបមនុស្សប្រុសម្នាក់ ដែលមើលទៅដូចជាមាននិស្ស័យជាប់ជំពាក់គ្នាកាលពីជាតិមុនៗ ប៉ុន្តែប្រហែលមកជាកម្មផល ទើបបណ្តាលឲ្យបុរសម្នាក់នោះ មានការយល់ច្រឡំទៅលើទៅវិញ។ នាយចិន បានគិតថា សងពីប ជាអង្គាបុស្ប ទាំងមិនដឹងថា អ្នកទាំងពីរជាបងប្អូនភ្លោះនោះទេ។ អង្គាបុស្ប មានអារម្មណ៍តូចចិត្ត តែមិនស្រដីឡើង នៅពេលដែលនាយចិន ស្រែកហៅខ្លួន តែបែរជាហៅឈ្មោះ សងពីបទៅ វិញ។
តើកម្លោះសង្ហា កូនកាត់ចិនម្នាក់នេះ នឹងដឹងថា មនុស្សស្រីដែលខ្លួនកំពុងស្រឡាញ់ គឺជាអង្គាបុស្ប ហើយគេនឹងបានយល់ការពិតនេះដោយរបៀបណា? ទាំងអស់នេះ មាននៅក្នុងភាគបន្តបន្ទាប់ទៀត នៅក្នុងរឿង «ក្លិនផ្កាអង្គាបុស្ប »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ