© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគខ្មែរ រឿង« សង្គ្រាមមរតក» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានប្រហែលជាពាក់កណ្តាលភាគនៃសាច់រឿងទៅហើយនោះ បាននឹងកំពុងតែអង្រួនអារម្មណ៍អ្នកតាមដានឲ្យជក់ចិត្តទៅលើឈុតឆាកនៃផ្ទៃរឿងទាំងមូល។ អត្ថន័យសាច់រឿង អមទៅដោយការបង្ហាញពីមនោសញ្ចេតនារបស់តួអង្គនីមួយៗ ក៏បានញុំាឲ្យទស្សនិកជន ហាក់ដូចជា អណ្តែងអណ្តូងទៅតាមជីវិតនៃតួអង្គទាំងនោះផងដែរ។
ទន្ទឹមនឹងការចាក់ផ្សាយវត្តមាននៃភាពយន្តភាគខ្មែរ ដ៏ល្អមើលមួយរឿងនេះ ភីអិនអិន ក៏បន្ថែមនូវចំណីអារម្មណ៍មួយទៀតដល់ទស្សនិកជន ក៏ដូចជាអ្នកតាម តាមរយៈបទចម្រៀងដ៏ពីរោះនៅក្នុងរឿងនេះតែម្តង ក្រោមចំណងជើងថា «អារម្មណ៍ស្នេហ៍» បកស្រាយសំនឪងផងដោយលោក ឌី ឌី តារាចម្រៀងជ័យលាភី ប្រចាំឲ្យទូរទស្សន៍ភីអិនអិន ដែលទទួលបានការគាំទ្រនៅក្នុងភាពយន្តភាគជាច្រើន។ ជាមួយនឹងទឹកដមសម្លេង ដ៏ពីរោះ លន្លង់លន្លោច បង្កប់អត្ថន័យស្នេហាយ៉ាងជ្រាល ជ្រៅ របស់លោក ឌីឌី បានបង្ហាញពីអារម្មណ៍ស្នេហាចំពោះមនុស្សពីរនាក់ ដែលមិនអាចនឹងប្រាក់ឲ្យគ្នាបានដឹងទៅវិញទៅមកបាន។ ជាមួយគ្នានេះដែរ លោកឌី ឌី ក៏បានបង្ហើបប្រាប់ផងដែរថា លោកពេញចិត្ត នឹងអត្ថន័យចម្រៀងនេះ ដោយសារតែត្រូវនឹងសាច់រឿង ហើយក៏ជចាប្រភេទបទមនោសសញ្ចេតនា ស្នេហាផងដែរ។
គួរបញ្ចាក់ផងដែរថា បទចម្រៀងនៅក្នុងខ្សែភាពយន្តភាគខ្មែររបស់ភីអិនអិនជាច្រើន ដែលជាសំនៀងរបស់លោក ឌីឌី មានដូចជា រឿង បំណុលម្តាយ រឿងនិស្ស័យស្នេហ៍នាងមនោរាហ៍ រឿង ដែនដីជំរុំចិត្ត រឿង សង្គ្រាមមរតក ជាដើម។ ចំពោះខ្សែភាពយន្ត ភាគថៃវិញ មានដូចជារឿង គ្រូពេទ្យថងឯក រឿង បុព្វេសន្និវាស ។
ដើម្បីចង់ដឹងថា តើសំនៀងរបស់លោក ឌីឌី ក្នុងបទចម្រៀង «អារម្មណ៍ស្នេហ៍» ពីសាច់រឿង «សង្គ្រាមមរតក» មានអត្ថន័យ និងពីរោះយ៉ាងណានោះ សូមទស្សនិកជនចូលទស្សនាស្តាប់កម្សាន្តទាំងអស់គ្នា។ រឿង សង្គ្រាមមរតក ក៏មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ