© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនដែលធ្លាប់ទស្សនាកម្មវិធី Freshy Winner ប្រាកដជាបានដឹងហើយថាកម្មវិធីនេះពីមួយវគ្គទៅមួយវគ្គពិតជាពិបាក ប៉ុន្តែបង្កប់នូវភាពសប្បាយរីករាយរយៈពេលមួយម៉ោងពេញ ជាពិសេសសម្រាប់អ្នកដែលឈ្នះប្រាំសប្តាហ៍នឹងមានឱកាសទទួលបានទឹកប្រាក់រហូតដល់ទៅបួនលានរៀលផងដែរប្រសិនបើគាត់អាចទស្សន៍ទាយត្រូវ។
សប្តាហ៍នេះគូប្រកួតថ្មីទៀតហើយ ដោយមានតារាពីរដួងគឺលោក សុបិន្ត និងកញ្ញា អាន់យ៉ាជាមួយតារាហ្វេសប៊ុកពីរដួងបានមកចូលរួមលេង។ នៅមិនទាន់ដឹងថាតើពួកគាត់ទាំងបួននាក់នឹងត្រូវចាប់ដៃគូជាមួយនរណានៅឡើយ គឺអាស្រ័យទៅលើការចាប់គ្រាប់ពីងប៉ុង។
ចង់ដឹងថាតើទាំងបួននាក់នរណាអាចឈ្នះដល់វគ្គផ្តាច់ព្រ័ត្រ? តើពួកគេមានបច្ចេកទេសលេងបែបណាខ្លះដើម្បីទទួលបានជ័យលាភី? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៧:០០ ដលម៉ោង ៨:០០យប់តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត