© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនបានស្គាល់រួចមកហើយពីតារាចម្រៀងតូចច្រឡឹង សម្លេងពីរោះ កញ្ញា សុវត្ថឌី ធារិកា ដែលបច្ចុប្បន្ននេះទាំងការបកស្រាយបទចម្រៀង និងរូបសម្រស់របស់កញ្ញាពិតជាធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង។ លើឆាកតន្ត្រី Boostrong Music On Fire កញ្ញានឹងមានបទចម្រៀងច្រៀងរួមគ្នាជាមួយលោក ពេជ្រ ថាណា ហើយនេះគឺជាលើកទីមួយដែលពួកគេបានជួបគ្នាលើកឆាកតន្ត្រីតែមួយនៅភីអិនអិន។
មិនត្រឹមតែបកស្រាយបទចម្រៀងរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានឈុតឆាកពិសេសនៅលើឆាកជាចំណងដៃសម្រាប់ទស្សនិកជនផងដែរ។ ចំណែកតារាចម្រៀងប្រុសសម្លេងផ្អែមលោក នី រតនា ក៏បានត្រៀមនូវបទចម្រៀងបែបមនោសញ្ចេតនា និងបទញាក់ ដោយមានការផ្តល់ជូននូវទស្សនីយភាពប្លែកភ្នែកចាក់ដោតអារម្មណ៍ទស្សនិកជនជាមួយអត្ថន័យបទចម្រៀងរបស់លោក។ ចំណែកតារាចម្រៀង original Song កញ្ញា ឈឺរី ក៏មានបទចម្រៀងជាច្រើនបទសម្រាប់ទស្សនិកជនផងដែរ។ ចង់ទទួលបានអារម្មណ៍រីករាយនាពេលចុងសប្តាហ៍កុំភ្លេចទស្សនាកម្មវិធី Boostrong Music On Fire ដែលមានការផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត