© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជីវិតម្តាយកូន នាង រ៉េនី ដែលមានអតីតកាល លាក់កប់ក្នុងចិត្តជាយូរមកហើយ ដែលជា លេចចេញជា ចម្ងល់សម្រាប់ទស្សនិកជនដែលតាមដាន ចង់ដឹងថា តើរ៉េនី ក្មេងស្រីកម្សត់ អាចនឹងមានវាសនាជួបមុខឪពុករបស់ខ្លួនដែរឬទេ?
ក្រោយពី ជីវិតរបស់រ៉េនី ជួបនឹងបញ្ហា ព្យុះភ្លៀងជាច្រើនមក ក្នុងវិថីសិល្បៈជាអ្នកចម្រៀង នាងក៏បានស្វែងរកនូវជីវិតពិតរបស់នាង ដែលបានបន្សល់ទុកដោយឪពុកបង្កើតនាង។ គ្រប់គ្នា ដែលធ្លាប់តែមើលងាយ មើលថោកមកលើនាង ប៉ុន្តែពាក្យសម្តីទាំងអស់នោះ បានរុញច្រានឲ្យរ៉េនី ពុះពារ ជម្នះឲ្យទាល់តែបាន។ ឪពុករបស់រ៉េនី បានធ្វើបណ្តាំមរតកទុកសម្រាប់ម្តាយកូននាង ដោយមិនបានផ្តល់ដំណឹងជាមុននោះទេ ។ អ៊ំស្រីរបស់នាង បានមករកនាង ទាំងអារម្មណ៍រំភើបរីករាយ ហើយរៀបរាប់ប្រាប់រឿងរ៉ាវគ្រប់បែបយ៉ាង ដល់រ៉េនី។ ថ្វីត្បិតតែ រ៉េនី និងម្តាយ បានទទួលទ្រព្យសម្បត្តិពីស្វាមី និងឪពុកខ្លួនក៏ពិតមែន ក៏ប៉ុន្តែ នាងមានអារម្មណ៍ថា បាត់បង់មនុស្សដែលខ្លួនស្រឡាញ់ និងលែងបានឃើញមុខអ្នកមានគុណទៀតហើយ។
ចុះចំណែករឿង ស្នេហា រវាង រ៉េនី និង ត្រៃ អាចបន្តទំនាក់ទំនងស្នេហាលេងៗមួយនេះ បានដែឬយ៉ាងណា? នាង បានទទួលជោគជ័យលើការងារ លើជីិវិត ប៉ុន្តែស្នេហា នៅពុំទាន់ដឹងនោះទេ? ដើម្បីចង់ដឹងថា សាច់រឿង កំលោះត្រៃ និងរ៉េនី អូនខ្មៅ បញ្ចប់ទៅបែបណា សូមរង់ចាំទស្សនាភាគបន្ទាប់ នៅក្នុងរឿង «កូនប្រសាបញ្ញើក្អែក »ផ្សាយជូននៅភីអីនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ