© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពយន្តភាគថៃ រឿង«ភ្លើងស្នេហ៍ភ្លើងប្រចណ្ឌ »ដែលទើបតែនឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅប៉ុន្មានភាគដំបូងនេះ បានធ្វើឲ្យអារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកតាមដានសាច់រឿងនេះ កាន់តែចង់ដឹងថា តើសង្គ្រាមបងប្អូនស្រីទាំងពីរនាក់នេះ នឹងទៅជាយ៉ាងណា?
តួអង្គ ធីកា ដែលជាប្អូនស្រី រួមផ្ទៃម្តាយតែមួយ ឪពុកផ្សេង និង វី ជាបងស្រី តែងតែមានការឈ្លោះប្រកែកគ្នា ច្រណែនឈ្នានីសគ្នាទៅវិញទៅមក។ នៅក្នុងក្រុមហ៊ុន ដែលវីគឺជាអ្នកច្នៃម៉ូតដៃចំណាន សម្រាប់ធីកា ដែលជាតារាម៉ូដែលស្លៀកបង្ហាញនៅលើឆាកនៃកម្មវិធីធំៗ។ ដោយសារតែ វី ទទួលបានប្រជាប្រិយភាព និងមានគេស្រឡាញ់ពេញចិត្តច្រើន ក៏បានបង្ខំចិត្តឲ្យធីកា ខឹង មិនចង់ឲ្យបងស្រីរបស់ខ្លួន មានប្រៀបជាងខ្លួន។
ភូ គឺជាមិត្តភក្តិប្រុស ដែលស្គាល់គ្នាជាមួយវី ដោយពួកគេទាំងពីរ ចាប់ផ្តើមបង្កើនទំនាក់ទំនង ពីការរាប់អាន មកជាក្តីស្រឡាញ់ និងហួងហែងគ្នាបន្តិចម្តងៗ។ ក្តីសុខ របស់វី វាក៏ជាការឈឺចាប់របស់ធីកា ផងដែរ ពេលនោះ នាងបានធ្វើគ្រប់យ៉ាង ទាញយកភូ ចេញពីវី ដើម្បីធ្វើយ៉ាងណា ឲ្យវី ឈឺចាប់ដូចជានាង។
តើពួកគេ នឹងបង្កើតនូវបញ្ហាជាមួយគ្នាបែបណា? ហើយភូ អាចនឹងបង្វែរចិត្តទៅស្រឡាញ់ធីកា ដែលជាមនុស្សស្រីមានតែភាពច្រណែនឈ្នានីបានដែរឬយ៉ាងណា? ពាក្យសម្តី ឌឺដង ផ្លែផ្កា គួរឲ្យចង់ទស្សនាទាំងអស់នេះ មានក្នុងរឿង« ភ្លើងស្នេហ៍ភ្លើងប្រចណ្ឌ »ដែលមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ