© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដោយសារតែភាពឈឺចាប់ អយុត្តិធម៌ ការបាត់បង់ស្នេហា បានធ្វើឲ្យនារីម្នាក់ត្រូវកប់នៅក្នុងអតីតកាលជាមួយនឹងចិត្តចងគំនុំអស់ជាច្រើនឆ្នាំ។ «ក្លិនផ្កាអង្គាបុស្ប» ដែលរៀបរាប់ពី ស្រមោលនៃជីវិតដ៏កម្សត់របស់ នាងអង្គាបុស្ប ដែលត្រូវសងពីប ជាប្អូនស្រីភ្លោះ ធ្វើបាបគ្មានគិតមេត្តាជាសាច់ឈាមនឹងគ្នានោះទេ។
មួយជាតិបានកន្លងផុតទៅ គ្រប់គ្នាបានចាប់កំណើតជាមនុស្សក្នុងយុគសម័យថ្មី នៅឡើយតែអង្គាបុស្ប ដែលនៅជាប់នឹងបណ្តាសារកម្ម ហើយនៅចិញ្ចឹមចិត្តចងកំហឹងជាមួយអ្នកដែលបានធ្វើអាក្រក់មកលើនាង ។ ជាមួយនឹងសាច់រឿងស្នេហា ឆ្លងជាតិនេះដែរ តួអង្គ នាងភីមភី ដែលជាអតីតបងស្រីភ្លោះរបស់អង្គាបុស្បនោះ បានជួបនឹងរឿងរ៉ាវ រន្ធត់ជាច្រើនរឿង បន្ទាប់ពីប្អូនស្រីរបស់នាង បាននាំនាងវិលទៅរកការចងចាំពីអតីតកាលវិញ។ ទង្វើដ៏អាក្រក់ និងអយុត្តិធម៌ជាច្រើនរឿង ដែលអង្គាបុស្ប ត្រូវបានទទួលដោយសារតែស្នាដៃរបស់ សងពីបជាប្អូនស្រី។ មិនត្រឹមតែមានចិត្ត និងធ្វើបាបមកលើអង្គាបុស្បជាបងស្រីប៉ុណ្ណោះទេ សងពីប ថែមទាំងបានធ្វើឲ្យឪពុកមានការយល់ច្រឡំទៅលើបងស្រី ទៀតផង។ សូម្បីតែប្រពន្ធ និងកូនចុងរបស់ឪពុកនាង ក៏ត្រូវសងពីប ទម្លាក់កំហុសថាជាអ្នកសម្លាប់ផងដែរ។ អង្គាបុស្ប ឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែក្នុងនាមជាបងស្រីម្នាក់ មានតែត្រូវស៊ូទ្រាំគ្រប់បែបយ៉ាង លើទង្វើអាក្រក់របស់ប្អូនស្រី។
នៅភាគបន្ទាប់ៗទៀត ទស្សនិកជននឹងបានទស្សនាឈុតឆាក ដែលបងប្អូនស្រីភ្លោះទាំងពីរនាក់នេះ បានសាងឡើងជាមួយគ្នាកាលពីអតីតជាតិ ដែលចងជាកំហឹង តាមបន្លាចមកដល់ជាតិថ្មីទៀត។ ចង់ដឹងថា តើឈុតឆាកទាំងអស់នោះ កម្សត់ ជក់ចិត្ត ចាក់ដោត អារម្មណ៍បែបណានោះ សូមទស្សនិកជន រង់ចាំទស្សនាភាគបន្តៗនៅក្នុងរឿង «ក្លិនផ្កាអង្គាបុស្ប »ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ