© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា កុមារា ប៊ុន ឡូ បានឡើងមកលេងហ្គេមក្នុងកម្មវិធី «គ្រួសាររីករាយ» ជាលទ្ធផលគ្រប់វគ្គ ប៊ុន ឡូ ទទួលបានរង្វាន់ត្រឡប់ទៅផ្ទះវិញយ៉ាងច្រើន មិនត្រឹមតែប៉ុណ្ណោះ កុមារឆ្លាត និងគួរអោយស្រឡាញ់នេះ ក៏ទទួលបានរង្វាន់ក្នុងវគ្គបង្វិលកងយករង្វាន់ផងដែរ។
ក្នុងវគ្គនីមួយៗ ប៊ុន ឡូ មានភាពឆ្លាតវៃក្នុងការពន្យល់ទៅកាន់លោកប៉ា ទាំងការពន្យល់ និងការច្រៀងបទចម្រៀងអោយលោកប៉ាដើម្បីងាយស្រួលទស្សន៍ទាយ។ ឃើញកូនប្រុសមានភាពវៃឆ្លាតបែបនេះធ្វើអោយលោកប៉ា ប៊ុន ឡូ ញញឹមបិតមាត់មិនជិតដែលឃើញកូនប្រុសឆ្លាតបែបនេះ។ ចុះសម្រាប់ប៉ាម៉ាក់ ផ្សេងទៀតមានដឹងទេថាកូនរបស់ខ្លួនឆ្លាតក្នុងកម្រិតណា?
បើចង់ដឹងពីសមត្ថភាព និងភាពក្លាហានរបស់កូនមានកម្រិតណានោះ កុំភ្លេចនាំពួកគាត់ចូលរួមលេងក្នុងកម្មវិធី «គ្រួសាររីករាយ» របស់ភីអិនអិន តាមរយៈ លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ កុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ដល់៨ឆ្នាំ៕
ដោយ៖ ម៉ី វ៉ាន់ណែត