© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនបានដឹងរួចមកហើយថា យ៉ារ៉ូ និងរ៉ូឡា គឺជាដៃគូដំណើរការកម្មវិធីតន្ត្រី Freshy Happy Concert ជាមួយគ្នា។ ប៉ុន្តែសប្តាហ៍នេះក្នុងកម្មវីធី Freshy Winner ពួកគេនឹងមកជួបគ្នា ជាគូបដិបក្សនិងគ្នាទៅវិញ។
ក្នុងកម្មវិធី Freshy Winner រ៉ូឡាស្ថិតនៅក្នុងក្រុម Freshy ក្រូច ចាប់ដៃគូជាមួយកញ្ញា ប៊ូ ស្រីនាង ចំណែក យ៉ារ៉ូ ស្ថិតក្នុងក្រុម Freshy ប៉ោម ចាប់ដៃគូជាមួយលោក ងិន រ័ត្នធី ។ តើក្រុមណាដែលទទួលបានជ័យលាភី និងអាចឈានទៅដល់វគ្គទស្សន៍ទាយយកទឹកប្រាក់បួនលានរៀល?
កម្មវិធីឈ្នះប្រាក់លាន Freshy Winner ជាកម្មវិធីកម្សាន្តបែបសប្បាយៗ ដែលអាចអោយបេក្ខជនដែលចូលរួមលេងមានឱកាសទទួលបានប្រាក់លានពីកម្មវិធី។ កម្មវិធីនេះនឹងជ្រើសរើសយកអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះសម្រាប់សប្តាហ៍នីមួយៗ ហើយអ្នកឈ្នះនឹងបានទៅលេងវគ្គទស្សន៍ទាយដើម្បីទទួលបានទឹកប្រាក់បួនលានរៀល។ អ្នកដែលឈ្នះប្រចាំសប្តាហ៍ នឹងត្រូវទៅប្រកួតគ្នានៅសប្តាហ៍ពិសេស ហើយអ្នកដែលឈ្នះនៅសប្តាហ៍ពិសេស នឹងមានឱកាសលេងហ្គេមយកទឹកប្រាក់ដប់លានរៀល។ កុំភ្លេចទស្សនាកម្មវិធី Freshy Winner នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧:០០-៨:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ី វ៉ាន់ណែត