© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កញ្ញា ពេជ្រ ចាន់ធីតា ដែលគ្រប់គ្នាបានស្គាល់រួចមកហើយថាជាពិធីការនីមួយរូបដែលសំបូរវោហារស័ព្ទ និងអាចគ្រងជាពិធីការនីបានស្ទើរតែគ្រប់ទម្រង់កម្មវិធីទាំងអស់នៅស្ថានីយទូរទស្សន៍ភីអិនអិននោះ នៅសប្តាហ៍នេះទស្សនិកជននឹងបានប្លែកភ្នែកដោយកញ្ញានឹងឡើងមកបកស្រាយបទចម្រៀងវិញម្តងលើឆាកតន្ត្រី Freshy Happy Concert។ ពិធីការនីប្រចាំកម្មវិធី Freshy Winner រូបនេះនឹងឡើងមកបកស្រាយបទចម្រៀងចំនួន ៥បទ ដែលមានចម្រុះទាំងបទមនោសញ្ចេតនា និងបទញាក់។
នៅមិនទាន់អស់នៅឡើយ តារាចម្រៀងល្បីឈ្មោះសម្លេងផ្អែមលោក ហ្សូណូ ក៏នឹងមានវត្តមានផងដែរ នៅលើឆាកតន្ត្រី Freshy Happy Concert លោកនឹងបង្ហាញជូននូវបទចម្រៀងល្បីៗដែលបាននិងកំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន។
ចំនែកឯបុរសសង្ហារលោក បញ្ញា សិទ្ធ និងកញ្ញាស្រស់សោភា ចាន់ ស្រីនាថ ក៏មានស្ទាយ៍ប្លែកៗ បទចម្រៀងពីរោះៗ មកកំដរអារម្មណ៍ទស្សនិកជននាល្ងាចថ្ងៃចុងសប្តាហ៍ផងដែរ។ អារម្មណ៍សប្បាយរីករាយ បំបាត់អស់ទុក្ខកង្វល់កុំភ្លេចទស្សនាកម្មវិធី Freshy Happy Concert ដែលមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត