© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«ក្លិនផ្កាអង្គាបុស្ប» ចំណងសាច់រឿងបែបនិស្ស័យស្នេហ៍កម្មរវាងបងប្អូនស្រីភ្លោះពីរនាក់ ដែលផ្តើមចេញពីក្តីស្រឡាញ់បុរសតែម្នាក់។ នៅភាគដំបូង នៃខ្សែភាពយន្តមួយនេះដែរ តួអង្គ នាងអង្គាបុស្ប ដែលជាព្រលឹងមិនទាន់បានទៅចាប់ជាតិថ្មីនោះ នៅចងគំនុំជាមួយនឹងប្អូនស្រីរបស់នាង គឺនាង សងពីប កាលពីជាតិមុន។ ដំណើរសាច់រឿង បានបង្ហាញទស្សនិកជនឲ្យមកដល់ជាតិបច្ចុប្បន្នដែល ប្អូនស្រីរបស់នាងអង្គាបុស្ប បានចាប់កំណើរជាថ្មី ឈ្មោះ ភីមភី ដែលជាកូនស្រីដុកទ័រម្នាក់។
នៅជាតិថ្មី ប្អូនស្រី សងពីប ដែលបានសាងអំពើអាក្រក់ដាក់នាង បែរជាមកជួបនឹងបុរសដែលជាស្វាមីរបស់អង្គាបុស្ប ហើយពួកគេបានក្លាយជាគូដណ្តឹងនឹងគ្នាទៀតផង។ រូបភាពមួយនេះ បានចាក់ដោតទៅដល់ព្រលឹងរបស់នាងអង្គាបុស្បយ៉ាងខ្លាំង ហើយគំនុំក្នុងចិត្តកាន់តែក្តៅឡើងៗ។ ថ្ងៃមួយ ភីមភី បាននាំគូដណ្តឹងរបស់នាង ទៅមើលផ្ទះបុរាណមួយដែលលោកយាយរបស់នាង បានទុកជាចំណងដៃដល់នាង និងអនាគតស្វាមី។ ផ្ទះបុរាណនោះទៀតសោត ក៏ជាស្រមោលអតីតកាល រឿងរ៉ាវ ដ៏ឈឺចាប់របស់នាង និងអង្គាបុស្បផងដែរ។ នៅពេលដែលពួកគេបានចូលទៅដល់ផ្ទះដ៏ចំណាស់នោះ ព្រលឹងខ្មោច នាងអង្គាបុស្ប បានលងបន្លាច ភីមភី ឲ្យវិលទៅរកជាតិមុន ហើយចងចាំពីអំពីដែលខ្លួនបានធ្វើ។ នាង បានព្យាយាមឲ្យភីមភីនៅឆ្ងាយពីប្រុសដែលខ្លួនស្រឡាញ់ ប៉ុន្តែជាតិជាខ្មោច និងជាមនុស្ស មិនអាចនៅរួមរស់ជាមួយគ្នាបានទេ។
តើភីមភី អាចនឹងជួបរឿងចម្លែកអ្វីខ្លះ ចូលមកក្នុងខួរក្បាល និងការចងចាំរបស់នាងឡើងវិញនោះ? ហើយ ព្រលឹងខ្មោចនាងអង្គាបុស្ប នឹងរំលឹករឿងអ្វីខ្លះ ដែលភីមភីបានធ្វើមកលើនាង ។ ជាពិសេស គឺការដណ្តើមក្តីស្រឡាញ់ បេះដូងដែលនាងខំរក្សា ត្រូវមកបំផ្លាញដោយប្អូនស្រីអាត្មានិយមម្នាក់នេះនោះ? ទាំងអស់នេះ នឹងមានបង្ហាញនៅក្នុងឈុតឆាក ក្នុងរឿង «ក្លិនផ្កាអង្គាបុស្ប» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ