© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្នុងកម្មវិធី Freshy Winner កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភាកន្លងទៅថ្មីៗនេះ ឃើញថាក្រុម Freshyផ្លែប៉ោម បានយកឈ្នះក្រុម Freshy ក្រូច ដែលមានសមាជិកពីររូបគឺ កញ្ញា ស្រីពេជ្រ និង លោក ភីយ៉ូ ទទួលបានជ័យលាភីនិងឈានទៅដល់វគ្គប្រកួតគ្នាដើម្បីទស្សន៍ទាយយករង្វាន់ប្រាក់លាន។
វិញ្ញាសារពីមួយវគ្គទៅមួយវគ្គពិតជាញុំាងកម្មវិធីអោយមានភាពសប្បាយរីករាយ និងពោរពេញដោយសំណើច ប៉ុន្តែវគ្គនីមួយៗពិតជាមិនងាយយកឈ្នះនោះទេ ព្រោះទម្រាំតែទទួលបានជ័យលាភីក្នុងវគ្គ បេក្ខជនត្រូវខំធ្វើអោយអស់ពីសមត្ថភាព។រីករាយចំពោះក្រុមផ្លែប៉ោមផងដែរ ដែលអាចយកឈ្នះក្នុងកម្មវិធីនេះ ហើយអាចឈានចូលទៅដល់វគ្គប្រកួតគ្នាជាមួយក្រុមខ្លួនឯងដើម្បីរកអ្នកឈ្នះតែម្នាក់ ទៅលេងហ្គេមវគ្គចុងក្រោយដែលអាចនឹងមានឱកាសឈ្នះទឹកប្រាក់រហូតដល់ទៅបួនលានរៀល។
សូមបញ្ជាក់ថា សម្រាប់អ្នកដែលឈ្នះប្រចាំសប្តាហ៍នឹងត្រូវបានទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមយករង្វាន់ធំដែលមានទឹកប្រាក់រហូតដល់ទៅដប់លានរៀល។ កម្មវិធី Freshy Winner ជាកម្មវិធីមួយដែលផ្តល់នូវភាពសប្បាយរីករាយ ថែមទាំងអាចមានឱកាសឈ្នះប្រាក់លានផងដែរ។ កម្មវិធីនេះចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:០០ ៨:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត