© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការប្រកួតលក្ខណៈ៣ទឹកយ៉ាងកក្រើករំជើបរំជួលនឹងវិលវិញសាថ្មីលើផ្ទៃសង្វៀន អធិរាជគុនខ្មែរ ISI PALM - ISI PIPE នាថ្ងៃអាទិត្យ ទី17 ខែ ឧសភា។ ជាមួយគូពិសេសជក់ចិត្តនឹងប្រមូលផ្ដុំគ្នាមិនឲ្យអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ និងតាមផេកFacebook PNN Sports ខកចិត្តឡើយ។ ជាក់ស្ដែងនាគទេពប្រលែងកែវ រិន ដេវីត បើកចិត្តស្វាគមន៍ ហនុមានកណ្ដាប់ដៃវេទមន្ត សាន សំអុន គ្រុឌស្លាបដែកជ្រែកវេហា ពេជ្រ ប៊ុន សិទ្ធ សម្ញែងមហិទ្ធិឫទ្ធិតទល់ ខ្លាចង្កូមដែកសម្រែកខ្ទរមេឃ ឡុង ខេត្ត ចចកកំពូលល្បិច ជ័យ ស៊ីណេត ប៉ះ ឥន្ទ្រីលាក់ក្រញ៉ាំ សេក ចៅជូត អមដោយគូមិត្តភាពដកស្រង់បច្ចេកទេសចំនួន៣គូបន្ថែមផងដែរ។
អធិរាជគុនខ្មែរ ISI PALM - ISI PIPE ផ្សាយផ្ទាល់លើក្ចក់ទូរទស្សន៍ PNN ទំព័រហ្វេសប៊ុក PNN Sports និងទំព័រហ្វេសប៊ុក ISI Steel នាថ្ងៃអាទិត្យ ទី១៧ ខែឧសភា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ដោយ៖ លី ហួរ