© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃ ដែលទើបតែនឹងយកមកចាក់ផ្សាយក្តៅៗ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រឿង «កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម» ដែលបានបង្ហាញពីការតស៊ូស្វែងរកស្នេហ៍ពិតរបស់កំលោះរូបសង្ហារម្នាក់។ យីម ដែលជាកូនប្រុសម្ចាស់សណ្ឋាគារមួយរូប បែរជាត្រឡប់ទៅធ្វើរឿងឆ្កួតៗដែលគ្រប់គ្នាមិនចង់ធ្វើ ក៏ព្រោះតែគេចង់បានមនុស្សស្រីដែលស្មោះត្រង់ពិតប្រាកដជាមួយគេ។
បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាដោយចៃដន្យ នៅក្នុងកម្មវិធីជប់លៀងមួយនៅសណ្ឋាគារ យីម និងបេន ហាក់ដូចជាមាននិស្ស័យជាមួយគ្នា ប៉ុន្តែបេន មិនបានដឹងពីប្រវត្តិពិតប្រាកដរបស់យីម ថាគេជាអ្នកណាឡើយ។ ដោយមើលឃើញពីចរិតស្លូតបូត និងឧស្សាហ៍ព្យាយាម សុភាពរាបសារ យីម បានបន្លំខ្លួនធ្វើជាជនអាណាថា គ្មានផ្ទះសម្បែងរស់នៅ ដោយទៅសុំការសន្តោសពីលោកយាយ និងគ្រួសាររបស់បេន។ វាមិនមែនជារឿងងាយស្រួលទេ ដែលធ្លាប់តែរស់នៅក្រោមដំបូលត្រជាក់នៃទ្រព្យសម្បត្តិដ៏ច្រើន មានអ្នកបម្រើឆ្វេងស្តាំ ប្រែមកជាដើរលក់អីវ៉ាន់តាមផ្សារទៅវិញ។
យីម អាចធ្វើបានគ្រប់យ៉ាង ដើម្បីបានក្តីស្រឡាញ់ដ៏ស្មោះត្រង់ពីបេន។ នៅភាគបន្ទាប់ទៀតនេះ ទស្សនិកជននឹងបានទស្សនា នូវឈុតឆាកកំប្លុកកំប្លែងជាច្រើន ពីជីវិតដ៏សាមញ្ញារបស់កំលោះសេដ្ឋីរូបនេះ។ តើនឹងមានរឿងអ្វីកើតឡើងចំពោះយីមខ្លះ ហើយថាតើគេអាចទ្រាំទ្រនឹងងការងារដែលគ្រួសារបេនដាក់ឱ្យធ្វើបានដែរទេ?
សូមរង់ចាំទស្សនានៅក្នុងរឿង« កំលោះស្រស់ប៉ះក្រមុំកន្ទួតផ្អែម» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ