© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បច្ចុប្បន្ននេះមនុស្សទូទាំងពិភពលោកកំពុងតែមានការខ្លាចរអារខ្លាំងចំពោះករណីឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃជម្ងឺសួតប្រភេទថ្មី កូវីត១៩ ដែលបាននឹងកំពុងតែឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ពីមួយថ្ងៃទៅមួយថ្ងៃ និងបន្តមានអ្នកឆ្លងជម្ងឺនេះយ៉ាងច្រើនផងដែរ។បើទោះបីជាមិនទាន់រកឃើញថ្នាំព្យាបាលជម្ងឺនេះក្តី ប៉ុន្តែក៏មានវិធានការមួយចំនួន ដែលអាចធ្វើអោយយើងអាចគេចផុតពីការឆ្លងនៃជម្ងឺដ៏កាចសាហាវនេះបានដែរ ប្រសិនបើយើងធ្វើតាមការណែនាំអោយបានត្រឹមត្រូវ។
ដើម្បីជាការចូលរួមនិងចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងវិធីបង្ការការឆ្លងជំងឺ កូវីដ១៩ ពិធីករ-ពិធីការនីផ្នែកព័ត៍មាននៃស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានធ្វើជាវីដេអូខ្លីមួយស្តីពីការថែទំា និងអនាម័យខ្លួនប្រាណផងដែរ។
ចង់ដឹងពីវិធីបង្ការយ៉ាងណានោះទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ម៉ី វ៉ាន់ណែត