© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលទស្សនិកជនធ្លាប់បានដឹងរួចមកហើយថា គ្រប់កម្មវិធីកម្សាន្តផ្សាយផ្ទាល់ និងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីមួយសប្តាហ៍ទៅមួយសប្តាហ៍តែងតែមានអ្វីប្លែក និងថ្មីជានិច្ច។ នៅសប្តាហ៍នេះទស្សនិកជននិងប្លែកអារម្មណ៍ទៀតហើយ កម្មវិធី Boostrong Music On Fire នឹងនាំអារម្មណ៍ទស្សនិកជនមកជួបជាមួយតារាល្បីៗមានទាំង Original Song Youtuber និងតារាដែលមកពីផលិតកម្មផ្សេងៗផងដែរ។
តារាចម្រៀងរាងតូចច្រឡឹងសម្បូរក្បាច់រាំប្លែកៗកញ្ញា យូរី និងនាំមកជាមួយបទចម្រៀងថ្មីរបស់ខ្លួន ហើយក៏នឹងលើកយកបទចម្រៀងដែលនឹងត្រូវបកស្រាយជាមួយលោក ផាន់ រ៉ុង ដែលភាគច្រើនគេបានស្គាល់លោកតាមរយៈវីដេអូកំប្លែង និងអប់រំជាច្រើននៅលើបណ្តាញសង្គមយូធូប។
តារាចម្រៀងកញ្ញា យូរី
លោក ផាន់ រ៉ុង
ក្រៅពីកញ្ញា យូរី និងលោក ផាន់ រ៉ុង ក៏នៅមានតារាច្រើនដួងទៀតដូចជា កញ្ញា កែវ មរកត កញ្ញា បុស្បា បាន់ និងលោក ហេង ចាន់វិសាល។
លោក ហេង ចាន់វិសាល
កញ្ញា គង់ កែវមរកត
កញ្ញា បុស្បា បាន់
ភ្លេចទស្សនាកម្មវិធី Boostrong Music On Fire តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត