© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដោយសារតែក្តីស្រឡាញ់ និងការហួងហែងរបស់មនុស្សម្នាក់ដែលមានចំពោះមនុស្សខ្លួនស្រឡាញ់ ក៏បានប្រែក្លាយជាបញ្ហាចាក់ស្រេះ ចងជាគំនុំរាប់ឆ្នាំរវាងគ្រួសារអភិជនមួយ។ គ្រប់យ៉ាងដែល ដែលបានលាក់ទុក នៅក្នុងសាច់រឿង «បេះដូងខ្វះកម្តៅ» នឹងត្រូវបកស្រាយបង្ហាញជូនដល់ទស្សនិកជន នៅឈុតឆាកនៃភាគបញ្ចប់ផងដែរ។
ជាច្រើនឆ្នាំ ដែលយាមយុទ្ធ បានប្រឹងប្រែងស្វែងរកការពិត ថាអ្នកណាជាអ្នកសម្លាប់ឪពុកម្តាយរបស់ខ្លួន រហូតធ្វើឱ្យខ្លួនក្លាយជាកូនកំព្រាបែបនេះទៅវិញ។ បន្ទាប់ពីបានដឹងថា ពីន គឺជាប្អូនស្រីបង្កើត ហើយត្រូវបានអ្នកស្រី ព្រីមជីប យកមកចិញ្ចឹមនោះ ក៏កាន់តែមានចិត្តខឹងយ៉ាងខ្លាំង រហូតបង្ខំចិត្តយុទ្ធ ឱ្យបំផ្លាញធនាគារអ្នកស្រី ព្រីមជីប ទៀតផង។ គេបានគិតថា គ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងគ្រួសាររបស់គេ គឺជាស្នាដៃរបស់អ្នកស្រីម្ចាស់ធនាគាររូបនេះ ប៉ុន្តែអ្វីៗមិនដូចជាការគិតរបស់គេទេ។
ចិន្តា គឺជាមនុស្សស្រី ដែលធ្លាប់ស្រឡាញ់យុទ្ធកន្លងមក ហើយអ្វីដែលនឹកស្មាន នោះរឿងរ៉ាវ ដែលបណ្តាលឱ្យយុទ្ធត្រូវបាត់បង់ម្តាយឪពុកនោះ គឺក្រោមស្នាដៃប៉ារបស់នាងទៅវិញ។ ចុងក្រោយ អ្នកស្រីព្រីមជីប ដោយសារតែធ្លាក់ទឹកចិត្ត ត្រូវបាត់បង់ធនាគារផងនោះ ក៏ធ្លាក់ខ្លួនឈឺ ហើយបាត់បង់ការចងចាំ។ ទាំងអស់នេះ បានធ្វើឱ្យប៉ាចិន្តា កាន់តែខឹងខ្លាំងឡើង ខឹងនឹងយាមយុទ្ធ ដែលជាអ្នកបំផ្លាញ់គ្រប់យ៉ាង និងធ្វើឱ្យមនុស្សស្រីខ្លួនស្រឡាញ់ត្រូវធ្លាក់ខ្លួនពិការបែបនេះ។
នៅឈុតនៃភាគបញ្ចប់នេះដែរ ដាវនឿ និងយាមយុទ្ធ ហាក់មិនដឹងខ្លួនថា នឹងមានរឿងមិនល្អកើតឡើងចំពោះខ្លួនឡើយ។ ពួកគេ បានរស់នៅជាមួយគ្នាដោយមានសេចក្តីសុខ។ ប៉ារបស់ចិន្តា បានលួចចាប់ដាវនឿ យកទៅសម្លាប់ចោល ដែលពេលនោះយុទ្ធក៏មិនជួយ។ នៅទីបញ្ចចប់ អ្នកដែលត្រូវបាត់បង់ជីវិត បែរជា ប៉ារបស់ចិន្តាទៅវិញ ។ ដើម្បីចង់ដឹង និងបានទស្សនាឈុតឆាកដ៏ល្អមើលនៅភាគបញ្ចប់នេះ សូមកុំភ្លេចរង់ចាំទស្សនានៅរាត្រី យប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង« បេះដូងខ្វះកម្តៅ»៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ