© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» ភាពយន្តភាគថៃ បែបមនោសញ្ចេតនា លាយឡំនឹងឈុតឆាកការបាញ់ប្រហារ កំពុងតែចងត្របាញ់អារម្មណ៍ទស្សនិកជន ភីអិនអិនរបស់យើង ងាកមកចាប់ចិត្តលើតួអង្គនាងតូច អូនប៊ែល ដែលជាក្មេងស្រីគួរឱ្យស្រឡាញ់ និងស្រស់ស្អាត។សង្គ្រាមបងប្អូន ឪពុកតែមួយ ម្តាយទីទៃ ឆាគ្រីត និងខាវិន កាន់តែក្តៅគគុកខ្លាំងឡើងៗ។ ខាវីន ជាមនុស្សចិត្តល្អ មិនចង់ទាម ទារលោភលន់ទ្រព្យសម្បត្តិអ្វីឡើយ ប៉ុន្តែឆាគ្រីតនៅតែតាមព្យាបាទ ធ្វើបាបខាវិនដដែល ។
ខាវិន ជាមនុស្សឆ្លាត និងដោះស្រាយគ្រប់កាលៈទេសៈ បើទោះបីមានការតាមយាយីពីឆាគ្រីតក៏ពិតមែន ក៏មិនអាចមាននរណាម្នាក់ធ្វើអ្វីមកលើគេបានដែរ។ ចំណែកឯ អូនប៊ែល ជាក្មេងស្រីដែលខាវិនអាណិត ហើយក៏លាយឡំនឹងសេចក្តីស្រឡាញ់ពេញបេះដូងរបស់គេផងដែរ។ ឆាវគ្រីត ដឹងបែបនេះហើយ ក៏បង្វែរចិត្តយកអូនប៊ែលធ្វើជាឧបករណ៍សម្រាប់ការលេងល្បែងជីវិតជាមួយនឹងខាវិនម្តង។
នៅភាគបន្ទាប់ ដែលជាភាគ ខាវិន ត្រូវចេញទៅប្រជុំនៅតាមខេម ដោយមិនឱ្យអូនប៊ែលដឹងពីការងារនេះឡើយ ក៏ព្រោះតែគេមិនចង់ឱ្យប៊ែលដឹងថា គេជាអ្នកណាឱ្យពិតប្រាកដ។ ឆាគ្រីត បានលួចនាំប៊ែលទៅតាមក្រោយ ដើម្បីឱ្យអាចអាថ៌កំបាំងដែលខាវិនលាក់នឹងប៊ែល ត្រូវបានបែកធ្លាយ។ ឈានចូលមកដល់វគ្គនេះ ទស្សនិកជន នឹងកាន់តែបានដឹងថា តើតួអង្គទាំងពីរ ឆាគ្រីត និងខាខវិន មួយណា អាចសម្រេចផែនការរបស់ខ្លួនបាន?
ហើយ អូនប៊ែលអាចនឹងជួបគ្រោះដែរទេ នៅពេលដែលឆាគ្រីត យកនាងធ្វើជាកូនអ៊ុកបែបនេះ។ ដើម្បីចង់ដឹងកាន់តែច្បាស់អំពីដំណើរសាច់រឿងភាគថៃនេះ ល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅភាគបន្តៗទៀត នៅក្នុងរឿង« បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ