© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដើម្បីបំពេញនូវការសំណូមរបស់ទស្សនិកជន ដែលនិយមតាមដានរាល់ខ្សែភាពយន្តភាគរបស់TVB ស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានធ្វើការចាក់ផ្សាយឡើងវិញ នូវសាច់រឿង ដ៏ល្អមើលបែបវេទនមន្តមួយ នោះគឺរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង»។
ជាមួយនឹងឈុតឆាក ដែលបង្ហាញពីដើមកំណើតសត្វស្វា ដែលពោរពេញទៅដោយ តួសម្តែងល្បីៗថែមទៀតផង។ សម្រាប់ខ្សែភាពយន្តភាគនេះ មានទស្សនិកជនជាច្រើនប្រហែលជាបានទស្សនារួចមកហើយ ប៉ុន្តែក៏មានភាគខ្លះរំលងផុតពីចក្ខុទស្សនិកជន ។ ក្នុងនោះ ក៏មានការចាប់ផ្តើមតាំងពីឈុតដំបូង នៃការកកើតនៃប្រវត្តិនៃស្តេចស្វា អមដោយសិល្បសាស្ត្រ អភិនីហារ ឆ្លងភព ដែលបង្កើតឡើងជាផ្ទាំងទស្សនីយ៍ភាពយ៉ាងជក់ចិត្តតែម្តង។
សូមចូលរួមទស្សនាទាំងអស់គ្នា នូវខ្សែភាពយន្តភាគTVB រឿង «យុទ្ធសិល្បិ៍ស៊ុនអ៊ូខុង» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៤ ល្ងាចតទៅ៕
ដោយ៖ សិរីរដ្ឋ