© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កន្លងមកកម្មវិធីប្រគំតន្ត្រីផ្សេងៗនៅ ភីអិនអិន តែងតែបានអញ្ជើញតារាចម្រុះគ្នាមានទាំងតារាចម្រៀងនារី និងបុរស កាលពីទិវានារីអន្តរជាតិកន្លងទៅកម្មវិធី Freshy Happy Concert បានអញ្ជើញតារាចម្រៀងសុទ្ធតែជានារីចូលរួមបកស្រាយបទចម្រៀង។ ដោយឡែកសម្រាប់សប្តាហ៍នេះ ប្លែកបន្តិចហើយ ជាមួយកម្មវិធី Freshy Happy Concert ដោយបានអញ្ជើញសុទ្ធតែជាតារាចម្រៀងបុរសមកចូលរួមវិញម្តង។ វត្តមានរបស់តារាចម្រៀងបុរសទាំងបួនដួងរួមមាន លោក ខាន់ ជែមស៍ លោក អ៊ីណូ លោក ចាន់ មករា និងលោក ម៉ាដូណា។
លោកអ៊ីណូ
លោក ខាន់ជែមស៍
លោក ម៉ាដូណា
លោក ចាន់ មករា
ក្រៅពីបានទស្សនាការបកស្រាយបទចម្រៀងហើយ ទស្សនិកជននឹងបានផ្ទុះសំណើចជាមួយលោកម៉ាដូណា ដែលសព្វដងអោយតែមានវត្តមានរបស់លោកទស្សនិកជនតែងតែទទួលបានភាពរីករាយបន្ថែមពីលើការបកស្រាយបទចម្រៀងពីតារាចម្រៀង។ ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់កម្មវិធី Freshy Happy Concert នៅតាមគេហដ្ឋានតាមរយៈកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត