© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្រមោលអតីតកាល នៅតែមិនអាចរលុបបានរហូតមកដល់បច្ចុប្បន្ន ដែលការពិតនឹងត្រូវ បែកធ្លាយបន្តិចម្តងៗ។ រ៉េន ដែលជាតួអង្គ វីរៈនារីក្លាហាន ក្នុងក្រុមជួញដូរសង្គមងងឹត បានដឹងនូវរឿងរ៉ាវរបស់ខ្លួន ដែលការពិត គឺនាងមិនមែនជាកូនស្រីបង្កើតរបស់ម្ចាស់ធំ លោកដេវីតឡើយ។ «បេះដូងអ្នកអភិរក្ស» សាច់រឿងយ៉ាងល្អមើលជក់ចិត្ត ដែលកំពុងតែនឹងឈានចូលមកដល់វគ្គបញ្ចប់ហើយ។
នៅភាគបន្ទាប់ៗទៀតនេះ ទស្សនិកជននឹងបានទស្សនាឈុតពិសេស ដែលតួអង្គស្រីរបស់យើង រ៉េន សម្រេចចិត្តបែបណា នៅពេលដឹងថា ខ្លួនមិនមែនជាសាច់ឈាមរបស់ លោកដេវីតនោះ? ផាស៊ុ ដែលជាមនុស្សប្រុសដែលរ៉េនមានចិត្ត ស្រឡាញ់ ហើយក៏វាពិបាកសម្រាប់នាង ដែលមិនដឹងថា តើគួរជ្រើសរើសផ្លូវមួយណា រវាង ដេវីដែលធ្លាប់ចិញ្ចឹមបីបាច់ និងស្នេហារបស់ខ្លួនោះ?
ដោយសារតែដឹងថា រ៉េន កំពុងមានទំនាក់ទំនងជាមួយនឹងផាស៊ុនោះ ដេវីតដែលជាមនុស្សឈាមត្រជាក់ ចិត្តខ្មៅ បានរកវិធីសាស្ត្រលួងលោម រ៉េន ឱ្យមកចុះចូលធ្វើការជាមួយខ្លួនវិញ បន្ទាប់ពីនាងខឹង និងឈ្លោះប្រកែកជាមួយ។ គ្មានហេតុផលណាមួយ ដែលរ៉េនអាចទទួលយកបានទេ ព្រោះអ្វីដែលដេវីតដាក់បញ្ជា សុទ្ធតែជាអំពើអាក្រក់ ហើយនាងក៏មិនចង់បន្តធ្វើទៀតដែរ។
ផាស៊ុ ជាចំណុចខ្សោយរបស់រ៉េន នៅពេលដែលដេវីតបានដឹងបែបនេះហើយ ដេវីតក៏បានយកផាស៊ុធ្វើជាធ្នាក់ ដើម្បីទាក់ចិត្តរ៉េនមកវិញ។ ដេវីត នឹងគំរាមសម្លាប់ផាស៊ុ ប្រសិនបើរ៉េនមិនព្រមធ្វើការឱ្យខ្លួន ដែលនេះជាការបង្ខំចិត្តមួយយ៉ាងខ្លាំងចំពោះនាង គឺនាងត្រូវតែធ្វើដើម្បីមនុស្សខ្លួនស្រឡាញ់។
នៅមានរឿងរ៉ាវជាច្រើនទៀត ដែលរ៉េននឹងត្រូវដឹងការពិត ហើយនឹងប្រវត្តិរបស់ខ្លួន ដែលទាំងអស់នេះ សុទ្ធសឹងតែដេវីតជាអ្នកនៅពីក្រោយទាំងអស់។ តើនឹងមានឈុតឆាកអ្វីទៀត ដែលមាននៅក្នុងសាច់រឿងបាញ់ប្រហារមួយនេះ? ដូចនេះ សូមរង់ចាំទស្សនាភាគបន្ទាប់ៗនៅក្នុងរឿង« បេះដូងអ្នកអភិរក្ស» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រវេលាម៉ោង ១១ ព្រឹក៕
ដោយ៖ សិរីរដ្ឋ