© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តើពិតជាដូចពាក្យគេនិយាយមែនឬ ដែលថា ទឹកលុយ ពិតជាអាចយកឈ្នះទឹកចិត្តបាននោះ? ដោយសារតែ ចង់កែប្រែខ្លួនឱ្យរួចផុតពីជីវិតក្រីក្រ យាយខុម សម្រេចចិត្ត ផ្តាច់ទំនាក់ទំនង ធារី ឱ្យជួបនឹងសុភ័ក្ររទៀតទេ។ «បំណុលម្តាយ» សាច់រឿងភាគខ្មែរ ដែលកំពុងតែចាក់ដោតទៅដល់អារម្មណ៍ទស្សនិកជនភីអិនអិន ឱ្យអាណិតតួអង្គនាយសុភ័ក្រ កំឡោះចិត្តល្អយ៉ាងខ្លាំង ក៏ព្រោះតែការបំបែកបំបាក់ស្នេហារបស់គេពី ម្តាយធារី គឺយាយខុម។
គ្រប់យ៉ាងដែលអ្នកទាំងពីរ បានស្រមៃថានឹងបានចូលរោងការជាមួយគ្នានោះ គឺត្រូវបានរលាយអស់ទៅវិញ ដោយសារតែការរារាំងមិនព្រមពីចាស់ទុំខខាងធារី។ ទោះបី ជាសុភ័ក្រ ព្យាយាមលះបង់ចិត្ត យកចិត្តទុកដាក់ មើលថែធារីយ៉ាងណា ក៏យាយខុម នៅតែមើលមិនឃើញពីចំណុចល្អៗអស់ទាំងអស់នេះ ហើយបែរជាងាកចិត្តទៅរកតែលោកថី ចំណាស់មានទ្រព្យនោះវិញ។ មួយរយៈចុងក្រោយនេះ តាំងពីយាយខុម ទទួលលុយពីលោកថីមក ក៏ស្រាប់តែធ្វើឱ្យចិត្តរបស់គាត់ ស្រឡាញ់ និងបាក់ចិត្តកាន់តែចង់បានគេធ្វើជាកូនប្រសារខ្លួនខ្លាំងឡើយ។ គាត់ មិនបានគិតពីសេចក្តីផ្លូវចិត្តរបស់កូនឡើយ គឺអ្វីដែលមាននៅក្នុងចិត្ត គឺលុយ សំខាន់ជាអ្វីទាំងអស់។ បន្ទាប់ពីរារាំង មិនឱ្យធារីចេញទៅលក់ដូរដូចរាល់ដងហើយ យាយខុម បានបង្ខំធារីឱ្យចូលរោងការជាមួយនឹងលោកថីឆាប់ៗ ដើម្បីបំភ្លេចនាយសុភ័ក្រ។
យ៉ាងណាក៏ដោយ ធារី នៅតែមានចិត្តអាណិតសុភ័ក្រ និងមិនអាចប្រែចិត្តទៅស្រឡាញ់លោកថីបានទេ។ សម្រាប់ឈុតឆាកដ៏ល្អមើលនេះ ទស្សនិកជន នឹងបានទស្សនានៅក្នុងសប្តាហ៍នេះ ជាមួយសាចច់រឿងយ៉ាងជគ់ចិត្ត ។ តើធារី និងសុភ័ក្រ អាចនឹងធ្វើរឿងអ្វីមួយទេ ប្រសិនបើយាយខុមនៅតែបង្ខំពួកគេឱ្យបែកគ្នាទៀតនោះ?
ដើម្បីចង់ដឹងថា តើសុ័ក្រព្រមចុះចាញ់សង្គ្រាមស្នេហាមួយនេះដែរ ហើយដើម្បីតែអំណាចទឹកលុយ តើខ្លួនអាចតស៊ូយកមនុស្សស្រីដែលខ្លួនស្រឡាញ់មកវិញបានទេ? ចុះ យាយខុម ដែលជាម្តាយមើលឃើញតែលុយ តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើធារីរត់ចេញពីផ្ទះ ហើយបំណុលរបស់គាត់ចេះតែកើនឡើងនោះ? សូមទស្សនាសាច់រឿងនៅក្នុងរឿង «បំណុលម្តាយ» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ