© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» ខ្សែភាពយន្តភាគស្នេហា មនោសញ្ចេតនា បានបន្លាយសាច់រឿង យ៉ាងជក់ចិត្ត ដែលមកដល់ភាគនេះ កាន់តែធ្វើឱ្យគូស្នេហ៍ទាំងពីរគូ ប្រជែងគ្នាខ្លាំងឡើងៗ ពិសេស ចម្លោះរវាងបងប្អូនបង្កើត ឆាគ្រីត និងខាវិន ដែលមានឪពុករួម ម្តាយផ្សេងពីគ្នា។
ក្រោយពីបានដឹងថា លោកប៉ារបស់ខ្លួនបានបង្ខំឱ្យខាវិនរៀបការជាមួយនឹងអាមួយយាំង រឿងនេះបានបណ្តាលឱ្យចិត្តរបស់់ឆាគ្រីត ខឹងកាន់តែខ្លាំងបន្ថែមទៀត ។ អាមួយយាំង គឺជាកូនស្រីថៅកែចិន រាប់លានដុល្លា ហើយក៏ជាមនុស្សស្រីដែលឆាគ្រីតាមស្រឡាញ់ផងដែរ។ ផ្ទុយទៅវិញ លោកប៉ាបែរជាដណ្តឹងអាមួយយាំងឱ្យទៅខាវិនទៅវិញ។ មិនត្រឹមតែ ធ្វើឱ្យឆាគ្រីតតែម្នាក់ ត្រូវឈឺចាប់ព្រោះតែរឿងចាប់គូខុសនេះទេ សូម្បីតែលោកស្រីដែលជាម្តាយរបស់ឆាគ្រីត ក៏ខឹងនឹងស្វាមីរបស់ខ្លួន ដែលមើលរំលងកូនប្រុស ហើយស្រវាឱ្យខាខវិនមានអនាគតជាមួយកូនសេដ្ឋី។
សាច់រឿងទៅមុខបន្តតទៀតនោះ ទស្សនិកជន នឹងបានទស្សនាឈុតឆាកស្នេហា ដល់ទៅពីរគូ ដែលមាន ឆាគ្រីត ខាវិន អូនប៊ែល និងអាមួយយាំង។ នៅក្នុងកម្មវិធី រាត្រីស្រមោលសមួយ ឆាគ្រីត បានដឹងពីផែនការលោកប៉ារបស់ខ្លួន បានរៀបចំឱ្យមានពិធីភ្ជាប់ពាក្យរវាងខាវិន និងអាមួយយាំងនោះ ខ្លួនក៏បានប្រើប្រាស់ប៊ែលធ្វើជាធ្នាក់បញ្ឈឺចិត្តខាវិន។ ឆាគ្រីត បានឱ្យគេរៀបចំខ្លួនប្រាណប៊ែល ប្រៀនដូចជាព្រះនាងម្ចាស់ យ៉ាងងស្រស់ស្អាតនៅក្នុងកម្មវិធី ហើយបណ្តើរនាងឌឺដងជាមួយនឹងខាវិនទៀតផង។
ចំណែកឯ ខាវិនវិញ បានតាមគៀកយ៉ាងងស្អិតជាមួយអាមួយយាំង ដែលការតាមនេះ គឺមិនមែនកើតចេញពីការស្រឡាញ់នោះទេ គឺធ្វើដោយសារការបង្ខំចិត្ត។ តើនឹងមានអ្វីកើតឡើងនៅក្នុងឈុតឆាកល្អមើលមួយនេះ? ហើយ ឆាគ្រីត អាចដណ្តើម អាមួយយាំងពីខាវិនបានដែរទេ បើខ្លួនកំពុងតែមានអូនប៊ែលនៅជាមួយ? ចុះ ខាវិន នឹងធ្វើបែបណា រវាងបេះដូង និងការដឹងគុណនោះ? សូមទស្សនាសាច់រឿង ក្នុងរឿង« បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ