© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្នេហា រវាង សត្វនាគ និងមនុស្សលោក បានធ្វើឱ្យក្លាយជាមនោសញ្ចេតនាមួយ ចាក់ដោតដល់អារម្មណ៍ទស្សនិកជន ចង់ដឹងថា តើស្នេហារបស់ពួកគេពិតជាអាចសម្រេចដែរឬទេ? «ភ្លើងគំនុំនាគរាជ» បានបន្តមកដល់សាច់រឿងនៃភាគបន្ទាប់យ៉ាងល្អមើលជក់ចិត្ត ដោយតួអង្គ សិង្ហនាគរាជ កាន់តែបង្កើនចិត្តចងគំនុំខ្លាំងឡើងៗ ពីមួយពេលទៅមួយពេល បណ្តាលឱ្យខ្លួនក្លាយជានាគអន្ធពាលដោយមិនដឹងខ្លួន។ សង្គ្រាម ស្នេហា សត្វនាគ បងប្អូន ដែលមានចិត្តស្រឡាញ់មនុស្សស្រីតែម្នាក់នោះ តើម្នាក់ណាជាអ្នកឈ្នះ និចងចាញ់នោះ?
រ៉យ ដែលជាយ៉តខាំ ( អតីតកាល) ជាមនុស្សស្រីដែលសិង្ហនាគរាជ ស្រឡាញ់ជាប់ចិត្តរាប់រយឆ្នាំ មិនអាចបំភ្លេចបាន។ ស្របពេលជាតិថ្មី រ៉យ ក៏បានជួបនឹងធៀនដែលគូសត្រូវ ស្នេហារបស់សិង្ហនាគរាជទៀត ហេតុនេះហើយទើបបណ្តាលឱ្យ នាគដ៏ឃោរឃៅមួយក្បាលនេះ ប្រើតែអំណាចមហិទ្ធិរិទ្ធិរបស់ខ្លួន ធ្វើបាបគេគ្រប់គ្នា។ រ៉យ មិនបានពីអាថ៌កំបាំងនេះទេ ដឹងត្រឹមតែថា សិង្ហនាគរាជ ក្លែងជាមនុស្សប្រុសដ៏សែនល្អ តាមថែរក្សានាងគ្រប់ពេល។ ក្នុងនោះ ក៏មានរីវ ដែលជាប្អូនប្រុសរបស់រ៉យម្នាក់ដែរ ដែលមានអ្វីមួយពិសេសក្នុងខ្លួនគេ អាចមើលឃើញអរូបិយបាន។
បើទោះជាគេមានវេទមន្តដែលត្រូវបាន នាគចិត្តល្អប្រគល់ឱ្យ ក៏គេនៅតែមិនអាចតទល់ឈ្នះនឹងសិង្ហនាគរាជបានដដែល។ ឱកាសល្អ រ៉យក៏ត្រូវបានសិង្ហនាគរាជ នាំយកទៅឃុំខ្លួនឱ្យឆ្ងាយពីធៀន និងអ្នករាល់គ្នា នៅក្នុងនគរបាតដាលនៃក្រុងរបស់ស្តេចនាគ។ គេបានធ្វើឱ្យរ៉យ ភ្លេចធៀន និងមនុស្សទាំងអស់ ដើម្បីគេរស់នៅ និងយករ៉យធ្វើជាប្រពន្ធ។ បន្ទាប់ពីបាត់ខ្លួនរ៉យ ជាច្រើនថ្ងៃរួចមក គ្រប់គ្នា រួមទាំងធៀនផង បាននាំគ្នាដើរស្វែងរករ៉យ ។ វាជាការលំបាកដែលស្ទើរតែគ្មានសង្ឃឹមនោះឡើយ ព្រោះគ្មាននរណាម្នាក់អាចទៅដល់នគរបាតដាលរបស់ស្តេចនាគនោះទេ។
តើរ៉យ អាចនឹងរួចផុតពីការឃុំខ្លួនក្នុងនគររបស់សិង្ហនាគរាជបានទេ? ទាំងអស់នេះ មាននៅក្នុងរឿង« ភ្លើងគំនុំនាគរាជ »ផ្សាយ ជូន ទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ