© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍ថ្មីនេះគឺជាសប្តាហ៍ដែលតារាចម្រៀងថៃកញ្ញា HnamToei បានមកច្រៀងជូនទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនហើយដោយកញ្ញានឹងនាំយកបទចម្រៀងល្បីៗមកកាន់ឆាកតន្ត្រីរបស់ភីអិនអិន។ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះពោលគឺនៅថ្ងៃសៅរ៍ ទី២១ ខែមីនា ស្អែកនេះ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅតារាចម្រៀងថៃកញ្ញា HnamToei Sabangbin ម្ចាស់បទចម្រៀងដ៏ល្បី Chop Baeb Ni នឹងមកជួបអ្នកគាំទ្រនៅកម្ពុជាហើយក្នុងកម្មវិធីតន្ត្រី Boostrong Music On Fire។
តារាចម្រៀងថៃកញ្ញា ណាមតឺយ សាប៊ែងប៊ីន
នៅថ្ងៃនោះដែរក៏មានវត្តមានពីសំណាក់តារាចម្រៀងខ្មែរផងដែរដូចជា កញ្ញា ព្រីម៉ា លោក លៀង បញ្ចនីត លោក ងូត សិលា កញ្ញា ថុន ស្រីយ៉ា។ ផ្ទាំងទស្សនីយភាពពិសេសសម្រាប់ថ្ងៃផ្សាយផ្ទាល់ កញ្ញា ព្រីម៉ា នឹងឡើងមកបកស្រាយបទមច្រៀងជាគូជាមួយតារាថៃកញ្ញា HnamToei នូវបទចម្រៀងមួយបទចំណងជើងថា Chop Baeb Ni។
លោក លាង បញ្ចនីត
លោក ងូត សិលា
កញ្ញា ប្រម៉ា
កញ្ញា ថុន ស្រីយ៉ា
ទទួលយកភាពសប្បាយរីករាយនិងបំបាត់អស់ទុក្ខកង្វល់កុំភ្លេចទស្សនាការប្រគំតន្ត្រី Boostrong Music On Fire នៅថ្ងៃសៅរ៍ ទី២១ ខែមីនាឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លី៖
ដោយ៖ ម៉ី វ៉ាន់ណែត