© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«បេះដូងខ្វះកម្តៅ» សាច់រឿងភាគថៃប្រជែងស្នេហ៍ កាន់តែឈានចូលមកវគ្គល្អមើលខ្លាំងឡើងៗ ពីក្រមុំឆ្នាស់ឆ្នើមទាំងបីរូប ជាពិសេស ដាវនឿ។ ពីនារីម្នាក់ ដែលមិនចេះតបត សុភាពរាបសារ មិនប្រើកម្លាំងកាយតទល់ទៅនរណាម្នាក់នោះ ដាវនឿ គឺបានផ្លាស់ប្តូរ នូវទម្លាប់នេះចោលទាំងស្រុង។
បន្ទាប់ពីលោកហ្រេ្វមរៀបចំជីវិតដាវនឿពីនាងតូចក្រីក្រ មកជាព្រះនាងវិញ ដាវនឿកាន់តែមានជំនឿចិត្តខ្លាំងទៅលើការយកប្រៀបជាមួយនឹងនាងពីន ដែលជាកូនសេដ្ឋី។ មិនត្រឹមតែការផ្លាស់ប្តូរពីការរស់នៅ ទាំងសម្លៀកបំពាក់ អាហារហូបចុកនោះទេ សូម្បីតែការហាត់រៀនពីការវាយតប់ ក៏លោកហ្រេ្វមបានហ្វឹកហាត់នាងបានយ៉ាងល្អទៀតផង។ ទស្សនិកជន នឹងបានទស្សនាឈុតល្អមើលខ្លាំងនៅភាគបន្ទាប់ ដែលដាវនឿនឹងចាត់ការនាងពីន ដែលជាសត្រូវស្នេហាយ៉ាងចាស់ដៃតែម្តង។ កាលពីភាគមុនៗ តួអង្គនាងចិន្តា និងដាវនឿ មានការឈ្លោះប្រកែកគ្នា ហើយបាត់លះបង់មិត្តភាពជាមិត្តពីគ្នាទៀតផង។ ក្រោយមក ដោយសារតែ ដាវនឿនៅប្រកាន់ចិត្តល្អ ក៏ទទួលចិន្តាជាមិត្ត បន្តទៅមុខទៀត។
អ្វីៗ គឺប្រែប្រួលខុសពីមុនទាំងស្រុង តួអង្គ នាងដាវនឿ យកឈ្នះចិត្ត លើពីនបានយ៉ាងស្រួល។ ក្រោយពីដឹងថា ដាវនឿ បានតបតទៅពីនវិញនោះ ម្តាយរបស់ពីនខឹងយ៉ាងខ្លាំង ហើយបានរកវិធីកម្ចាត់ដាវនឿ។ ជាសំណាងល្អ ដែលដាវនឿ មានលោកហ្រេ្វម នៅពីក្រោយ តាមជួយការពាររហូត។ ទង្វើដែលដាវនឿ បានធ្វើដាក់ខ្លួន កាន់តែបង្ខំចិត្តឱ្យពីន ឆាប់រៀបការជាមួយនឹងយុទ្ធ ដោយនាងគិតថា ដានឿ អាចនឹងមកដណ្តើមបុរសដែលខ្លួនស្រឡាញ់ទៅបាត់។
សង្គ្រាមស្នេហា រវាង ដាវនឿ និងពីន កាន់តែផ្ទុះឡើងៗ ហើយបង្ខំចិត្តឱ្យម្នាក់ៗចង់យកឈ្នះរៀងខ្លួន។ ដាវនឿ អាចនិយាយបានថា ជាមនុស្សឈាមត្រជាក់ សម្លាប់មនុស្សពីក្រោយខ្នង ដូចជាលោកហ្វ្រេមដែរ។ នាង បានប្រើល្បិចលួងលោម យុទ្ធ ឱ្យធ្វើយ៉ាងណា បែកគ្នាពីនាងពីនឱ្យទាល់តែបាន។ តើពួកគេទាំងពីរនាក់ អ្នកណាជាឈ្នះនៅក្នុងសង្វៀនស្នេហាត្រីកោណមួយនេះ? សូមកុំភ្លេចរង់ចាំទស្សនាភាគបន្ត នៅក្នុងរឿង« បេះដូងខ្វះកម្តៅ» ផ្សាយជូននៅភីអិនអីន ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ