© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វគ្គជម្រុះឆ្ពោះខ្សែក្រវាត់ប្រាក់ដ៏កក្រើករបស់កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE ឈានដល់សប្ដាហ៍ចុងក្រោយហើយនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ បន្ទាប់ពីរើសបានបេក្ខជនជើងខ្លាំង៧រូបមានទាំងខ្មែរ និងថៃ។ សប្ដាហ៍នេះដល់វេនបេក្ខជនចុងក្រោយពីររូប គឺអ្នកលេងកណ្ដាប់ដៃមាឌល្អិតចិត្តមុត ពេជ្រ ម្ទេសខ្មាំង តតាំងអ្នកប្រយុទ្ធរំលងដែន ផៃងិន។
កីឡាករខ្មែរ ពេជ្រ ម្ទេសខ្មាំង និងកីឡាករថៃ ផៃងិន
អមកម្មវិធីដ៏ពិសេសនេះ ជើងខ្លាំងចំណូលថ្មីដីក្រុង លី ភា ប្រឈមមុខនឹងតោកំណាច ហ្វើនហ្វា។
កីឡាករខ្មែរ លីភា និងកីឡាករថៃ ហើនហ្វា
ក្រៅពីនេះក៏មានអមដោយគូជើងថ្មីល្បីលេចធ្លោ ពេជ្រ ប៊ុនសិទ្ធ ចូលខ្លួនអង្រួនសង្វៀនសងសឹកថ្នាលជម្រើសជាតិគុនខ្មែរ រិន ដេវិត។
កីឡាករ រិន ដេវីត និងកីឡាករ ពេជ្រ ប៊ុនសិទ្ធ
ចំណែក ពន្លកគុនខ្មែរ ពេជ្រ កក្កដា ត្រៀមចិត្តប្រហាររលកថ្មី លី ឆវិន។
កីឡាករ ពេជ្រ កក្កដា និងកីឡាករ លី ឆវិន
អធិរាជគុនខ្មែរ ISI PALM-ISI PIPE ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍PNN ផេកហ្វេសប៊ុកផ្លូវការ PNN Sports និង ផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ដោយ៖ លី ហួរ