© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដើម្បីតែការសងសឹកបានសម្រេច យុទ្ធត្រូវប្រើប្រាស់ពីនដែលជាកូនស្រីសេដ្ឋីនី ប្រធានធនាគារម្នាក់ ជាធ្នាក់ស្វែងរកការពិតពីអតីតកាលរបស់គេ។ នៅពីក្រោយក្តីស្រឡាញ់ដែលគេមានចំពោះ ពីន គ្រាន់តែជាឆាកល្ខោន លួងលោមនាងឱ្យបានចូលកាន់តែកៀកនៅក្នុងក្រុមហ៊ុន ដែលស្នេហាមួយនេះ បានធ្វើឱ្យពីនគិតថា យុទ្ធស្រឡាញ់ខ្លួនយ៉ាងខ្លាំង។ ផ្ទុយទៅវិញ មនុស្សស្រីដែលយុទ្ធស្រឡាញ់ពិតប្រាកដ គឺ ដាវនឿ ដែលជាក្មេងស្រីសុភាពរាបសារ ហើយក៏ជាមនុស្សជំនិតក្បែរខ្លួនពីនផងដែរ។
ពីន និងយុទ្ធ
ដាវនឿ និងយុទ្ធ
ទោះបីជាដាវនឿ មានជំនឿចិត្តខ្លាំងទៅលើបេះដូងរបស់យុទ្ធយ៉ាងណាក៏ដោយ ប៉ុន្តែពេលខ្លះ នាងនៅតែមានអារម្មណ៍ថា យុទ្ធ និងពីន អាចនឹងស្រឡាញ់គ្នាមែនទែន រហូតដល់ពេលណាមួយ ពួកគេនឹងរៀបការជាមួយនាង ហើយបំភ្លេចនាងចោលតែម្តង។ ចំណែកឯ ពីនវិញ ដោយគិតថា យុទ្ធស្រឡាញ់ខ្លួនពិត នាងបានព្យាយាមកែប្រែខ្លួន មកជាមនុស្សមានប្រយោជន៍ ជួយការងារក្នុងក្រុមហ៊ុន រហូតទទួលបានស្នាដៃល្អទៀតផង។ ថ្ងៃមួយ បន្ទាប់ពីការផ្តល់ជាគំនិតក្នុងការធ្វើឱ្យធនាគារមានការរីកចម្រើន ស្របពេលនោះ តួរលេខទីផ្សារភាគហ៊ុនចាប់ផ្តើមឡើងខ្ពស់មកវិញ ធ្វើឱ្យពីន និងយុទ្ធសប្បាយចិត្តខ្លាំង ភ្លេចគិតពីដាវនឿ។ រូបភាពចាក់ដោតចិត្តមួយនេះ ដាវនឿ មានអារម្មណ៍អាក់អន់ចិត្តជាមួយយុទ្ធ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនឱ្យពីន ដែលជាម្ចាស់ស្រីនាង បានដឹងពីទំនាក់ទំនងស្នេហានេះនោះឡើយ។ ពីន ដឹងត្រឹមតែថា ចិន្តាគឺជា មនុស្ស ស្រីជ្រៀតជ្រែកដណ្តើមយុទ្ធពីខ្លួនតែប៉ុណ្ណោះ។ នាងនៅពុំទាន់ដឹងថា ដាវនឿ នៅពីក្រោយស្នេហារបស់នាងនៅឡើយទេ។
ពីន យុទ្ធ ម្តាយ និងក្រុមការងារ
នៅភាគបន្ទាប់់ទៀតនេះ ទស្សនិកជននឹងបានទស្សនាឈុតពិសេសមួយ ដែលពីន បានដឹងការពិតគ្រប់បែបយ៉ាង ពីដាវនឿ និងយុទ្ធ។ តើនាង នឹងធ្វើអ្វីដាវនឿ ដែលជាមនុស្សនាងធ្លាប់ទុកចិត្តបំផុត បែរជាមកលួចខ្វេះបេះដូងនាងបែបនេះទៅវិញ។ សូមកុំភ្លេចរង់ចាំទស្សនា នៅក្នុងរឿង« បេះដូងខ្វះកម្តៅ» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអីន ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់ តទៅ៕
ពីន និងដាវនឿ
ដាវនឿ ពីន និងយុទ្ធ
ដោយ៖ សិរីរដ្ឋ