© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វណ្ណៈ ក្លាយជារនាំងយ៉ាងធំចំពោះ មេភូមិដាំរ៉ុង និងពេទ្យផៃលីនមិនឱ្យជួបគ្នា ក៏ព្រោះតែនាងជាកូនស្រីអ្នកមានទ្រព្យសម្បត្តិ ចំណែកឯមេភូមិ ត្រឹមតែជាបុរសមានតួនាទី ការងារតូចតាច។ ទាំងអស់នេះ បានបង្ខំចិត្តឱ្យម្តាយរបស់នាង រារាំងពួកគេយ៉ាងដាច់ខាត ដោយឱ្យផែលីនត្រឡប់ទៅទីក្រុងវិញជាបន្ទាន់។ វណ្ណៈស្នេហា មិនបានរុញច្រានចិត្តអ្នកគ្រូពេទ្យម្នាក់នេះ ឱ្យដើរចេញពីកម្លោះស្រុកស្រែដាំរ៉ុងបានទេ ។ លើសពីនេះ នាងថែមទាំងមិនស្តាប់ការពន្យល់បកស្រាយពីម្តាយរបស់នាងទៀតផង។
ម្តាយផៃលីន នាំនាងត្រឡប់ទៅទីក្រុងវិញ
ម្តាយផៃលីន ស្តីបន្ទាសឱ្យមេភូមិដាំរ៉ុង
បន្ទាប់ពីគ្រូពេទ្យផៃលីន ត្រូវបានជួបនឹងគ្រោះថ្នាក់ដោយសារគ្រាប់កាំភ្លើង ធ្វើឱ្យស្នេហារវាងនាង និងមេភូមិដាំរ៉ុងកាន់តែត្រូវឃ្លាតឆ្ងាយពីគ្នាខ្លាំងឡើងៗ។ ម្តាយរបស់ផៃនលីន បានខឹងយ៉ាងខ្លាំងដោយយកប្រាក់ដ៏ច្រើនមកដោះដូរស្នេហារបស់មេភូមិ ដែលមានចំពោះកូនស្រីគាត់។ អំណាចទឹកប្រាក់ ពិតជាអាចទិញទឹកចិត្តកម្លោះដាំរ៉ុង ឱ្យដកបេះដូងចេញពីក្រមុំទីក្រុង ផៃលីនបានឬយ៉ាងណា? នៅទីបំផុត គេក៏បានទទួល ប្រាក់នោះពីម្តាយរបស់ផៃលីន ហើយដំណឹងនេះបានទៅដល់នាង ដែលធ្វើឱ្យនាងមានអារម្មណ៍ថា ក្តីស្រឡាញ់មួយនេះ គ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។ ទាំងពីរនាក់ ម្តាយកូនគ្រូពេទ្យ បានចាកចញពីទឹកភូមិរបស់ដាំរ៉ុង ទាំងផៃលីននាងនៅមិនអស់ចិត្ត។
គ្រូពេទ្យផៃលីន សម្រាកនៅមន្ទីពេទ្យ
គ្រូពេទ្យផៃលីន និងដាំរ៉ុង
កាលពីសប្តាហ៍មុន បានកន្លងផុតទៅ ទស្សនិកជនប្រហែលជាបានទស្សនាឈុតឆាកនេះរួចមកហើយ ឃើញថា ផៃលីន និង មេភូមិ ដាំរ៉ុង ត្រូវបែកគ្នាដោយម្នាក់ត្រូវត្រឡប់មករស់នៅទីក្រុងវិញ និងម្នាក់ទៀត នៅស្ពាយជាមួយក្តីទុក្ខសោកនៅឯភូមិកំណើត។ មិនយូរប៉ុន្មាន មេភូមិ ក៏ដាច់ចិត្តទៅទីក្រុង ដើម្បីស្វែងរកមនុស្សជាទីស្រឡាញ់របស់ខ្លួន ។ គ្រាន់តែឃើញមុខដាំរ៉ុងភ្លាម ម្តាយរបស់ផៃលីន កាន់តែមានអារម្មណ៍ស្អប់ខ្ពើមកាន់តែខ្លាំង ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺមេភូមិបានផ្ញើប្រាក់ដែលគាត់បានឱ្យនោះ ត្រឡប់ទៅវិញ តាមរយៈលោកគ្រូពេទ្យ។ ចិត្តដែលធ្លាប់តែគិតថា លុយអាចទិញទឹកចិត្តមនុស្សបាន បានចាក់ដោតទៅដល់បេះដូងរបស់ម្តាយផៃលីន ដែលបានយល់ខុសទៅលើមេភូមិដាំរ៉ុង។
ម្តាយផៃលីន និងលោកគ្រូពេទ្យ
តើម្តាយផៃលីន នឹងធ្វើអ្វីបន្តជាមួយនឹងមេភូមិរូបនេះទៀត ហើយថាតើស្នេហារបស់កំឡោះជនបទ និងក្រមុំទីក្រុងបានជួបគ្នាដែរឬទេ? កុំភ្លេច តាមដានទស្សនាសាច់រឿងនៃភាគបញ្ចប់ក្នុងរឿង «លង់ស្នេហ៍អូនពេទ្យ» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅល្ងាចនេះ វេលាម៉ោង ០៦៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ