© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បុប្ផាក្រពុំ តែងតែមានកន្លង់មកចោមក្រេបលំអង ប្រៀបបានទៅមនុស្សស្រីដែលមាន រូបសម្រស់ស្រស់ស្អាតជៀសមិនផុតពីក្រសែភ្នែកព្រាននារីនោះទេ។ ផ្ទុយទៅវិញ នេះគឺខុសស្រឡះទៅនឹងសាច់រឿងដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិន អិន ដែលនោះគឺ រឿងបេះដូងខ្វះកម្តៅ។ យុទ្ធ កំពុងតែត្រូវប្រឈមនឹងស្នេហា រវាងខ្លួន និងមនុស្សស្រីបីនាក់ សុទ្ធសឹងតែជាមនុស្សជិតស្និទ្ធដូចគ្នា។
ពីន និងយុទ្ធ
ដាវនឿ ពីន និងយុទ្ធ
ពីន កូនស្រីសំណព្វចិត្តរបស់ម្ចាស់ធនាគារ និងជាសេដ្ឋីផងនោះ បានបាក់ចិត្ត ស្រឡាញលើយុទ្ធដោយមិនដឹងថា ការពិតនៅពីក្រោយគឺជាល្បិចកល។ ចំណែក ឯ ដាវនឿវិញ គឺជាលេខារបស់ស្រីពីន ក៏បានមានទំនាក់ទំនងគ្នាជាមួយនឹងលោកយុទ្ធ ផងដែរ។ ការលួចមានចិត្តស្រឡាញ់គ្នា រវាងយុទ្ធ និងដាវនឿ ត្រូវបានលាក់ជិតយ៉ាងល្អ ដោយមិនឱ្យពីនដឹងជាខាត។ បើទោះបីជារឿងស្នេហាត្រីកោណនេះ មិនទាន់ត្រូវបែកធ្លាយយ៉ាងណាក្តី ប៉ុន្តែពីនបានរកឃើញអ្នកទីបីម្នាក់ទៀត ដែលចូលមកជ្រៀតជ្រែកស្នេហារបស់គេដែលមិនមែនជាដាវនឿនោះឡើយ នោះគឺជាចិន្តា ។ ចិន្តា និងពីន ជាមិត្តភក្តិ ស្រឡាញ់ុយល់ចិត្តថ្លើមគ្នាទៅវិញទៅមក ប៉ុន្តែនៅពេលដែលអ្វីៗគ្រប់យ៉ាង ត្រូវបានបែកធ្លាយពីទំនាក់ទំនងរវាង ចិន្តា និងយុទ្ធ បានធ្វើឱ្យពីន ក្តៅក្រហាយយ៉ាងខ្លាំង ហើយមានចិត្តតាមចងកម្មពៀរជាមួយនឹងចិន្តាថែមទៀតផង ។
ចិន្តា
ចិន្តា និងលោកប៉ា
រូបភាពនៃការឈ្លោះប្រកែករវាង ចិន្តា និងពីន បានចាក់ដោតទៅដល់បេះដូងរបស់ ដាវនឿយ៉ាងខ្លាំង ព្រោះនាងគិត បើថ្ងៃណាមួយ ពីន ដឹងរឿងការពិតរវាងនាង និងយុទ្ធ តើពីនអាចនឹងធ្វើអ្វីខ្លះ? នៅក្នុងសាច់រឿងមួយនេះ ដាវនឿ គឺជាមនុស្សស្រីដែលនៅជិតបំផុតជាមួយនឹងពីន ហើយមិនតែប៉ុណ្ណោះ ថែមទាំងយល់ច្បាស់ពីជម្រៅចិត្តរបស់ម្ចាស់ស្រីគេទៀតផង។ ទស្សនិកជន ប្រហែលជាបានទស្សនារួចមកហើយ ពីការចាក់ផ្សាយជូននូវឈុតឆាកដ៏ល្អមើលមួយនេះ ដែលនៅភាគបន្ទាប់ នឹងមានឈុតកាន់តែពិសេសជាងនេះទៅទៀត ។
ចិន្តា និងម្តាយរបស់ពីន
ចិន្តា យំខូចចិត្ត អោបលោកប៉ា
ដើម្បីចង់ដឹង ថាសាច់រឿង តើអ្នកណាម្នាក់អាចឆក់យកបេះដូង យុទ្ធបាននោះ ទស្សនិកជនកុំភ្លេចរង់ចាំទស្សនា ពីថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់ មានតែមួយគត់នៅភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ