© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការទន្ទឹងរង់ចាំរបស់ប៊ុន សុធា បើកឆាកជម្រុះជុំដំបូងខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM-ISI PIPE នឹងចូលមកដល់ហើយនៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ នាសង្វៀន PNN ព្រែកព្នៅ។ម្ចាស់ខ្សែក្រវាត់ពីរខ្សែមកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទត្រូវប្រឈមមុខប្ដូរផ្ដាច់តទល់ ខ្លាកំណាចថៃ ចៅផាហ៊ីន ក្នុងវគ្គជម្រុះដ៏កក្រើកពីមុខទស្សនិកជនយ៉ាងកុះករ។
កីឡាករខ្មែរ ប៊ុន សុធា និងកីឡាករថៃ ចៅ ផាហ៊ុន
មិនតែប៉ុណ្ណោះ នៅថ្ងៃដដែល និងលើសង្វៀនតែមួយ ម្ចាស់ខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែររដូវកាលដំបូង សុខ សាវិន នឹងលេចមុខនៅ PNN សាជាថ្មី ទទួលស្វាគមន៍អ្នកលេងព្យុះកណ្ដាប់ដៃ ភិតណាធី។
កីឡាករខ្មែរ សុខ សាវិន និងកីឡាករថៃ ភិតណាធី
ក្រៅពីនេះក៏មានអមដោយគូពិសេសថ្មីៗ ដែលនឹងបញ្ចេញសមត្ថភាពគុនខ្មែរគ្មានប្រណីចំនួនពីរគូទៀត។
កីឡាករ ម៉ន ភារម្យ និងកីឡាករ ជី ឆៃលី
កីឡាករ អេលីត កែវឡុង និងកីឡាករ រ៉ាយអិន គីម
កម្មវិធិអធិរាជគុនខ្មែរ ISI PALM-ISI PIPE ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ប៉ុស្តិ៍ PNN ផេកហ្វេសប៊ុកផ្លូវការ PNN Sports និងផេកហ្វេសប៊ុក ISI STEEL ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ លី ហួរ