© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីតារាចម្រៀងស្រីដែលល្បីក្នុងប្រទេសកម្ពុជាជឿជាក់ថា អ្នកគាំទ្រប្រហែលជាមិនអាចរំលងតារាសាច់សខ្ចីគឺកញ្ញា សុខ ពិសីបានឡើយ ដោយ សារតែកញ្ញា ជាតារាចម្រៀងដែលអាចបកស្រាយបទចម្រៀងបានស្ទើរតែគ្រប់ចង្វាក់។ នៅសប្តាហ៍នេះកញ្ញានឹងមាន វត្តមានក្នុងកម្មវិធី Boostrong Music On Fire ជាមួយបទចម្រៀងចំនួនបីបទគឺបទ ១-រំលឹករឿងចាស់អូនចង់តែយំ ជាបទមនោសញ្ចេតនា ២-មករាំជាមួយនិងខ្ញុំ និងបទទី៣-ចិត្តចង់មានស្នេហ៍ ជាបទញាក់។
កញ្ញា សុខ ពីសី
ក្រៅពីកញ្ញា សុខ ពិសី នៅមានតារាបីដួងផ្សេងទៀតរួមមាន លោក វង្ស ថាណាន់ លោកនឹងបកស្រាយបទចម្រៀងចំនួនបួនបទរួមមាន ១-ស៊ូស្លាប់មិនធ្វើមនុស្សក្បត់ ២-Don't Worry ៣-Follow Me We Get High និងបទទី៤-ស្វាមី ភរិយា សម្រាប់ តារាចម្រៀងស្រីស្រស់សោភាមួយដួងទៀត គឺកញ្ញា ទេព ម៉ូលីកា កញ្ញាក៏មានចម្រៀងបួនបទដើម្បីបង្ហាញជូនទស្សនិកជនដែរមានដូចជាបទ ១-រឿងដើមខ្ញុំ ២-ចិត្តទិញចិត្ត ៣-មិនខូចចិត្ត ៤-តឹងចិត្ត និងតារាចម្រៀងចុងក្រោយគឺលោក តារា ឧសភា លោកក៏បានត្រៀមបទចម្រៀងបួនបទដូចគ្នាចំណងជើង ១- ហត់នឹងឈ្លោះគ្នា ២- លង់ហើយ ៣- ម៉ាប់ៗ ៤- នឹកអូនស្ទើរដាច់ខ្យល់។
លោក វង្ស ថាណាន់
លោក តារា ឧសភា
កញ្ញា ទេព ម៉ូនីកា
នៅសប្តាហ៍នេះក៏មានការចែករង្វាន់ទៅដល់អ្នកមានសំណាងដល់ទៅបួននាក់ ដោយពីរនាក់ទទួលបានរង្វាន់ម្នាក់១០០០០ម៉ឺនដូល្លារ និងពីរនាក់ទៀតទទួលបានរង្វាន់ម៉ូតូPCXម្នាក់មួយគ្រឿង។ ដោយឡែកសម្រាប់អ្នកលក់ដុំ និងលក់រាយប្រាំបីនាក់ទៀត ក៏ទទួលបានរង្វាន់ពីភេសជ្ជៈប៊ូស្ត្រងផងដែរ។
កុំភ្លេចចូលរួមទស្សនាកម្មវិធី Boostrong Music On Fire នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ចាប់ពីវេលាម៉ោង ៤:៣០នាទីល្ងាច នៅស្ទីតយោភីអិនអិនព្រែកព្នៅ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត