© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រយៈពេលពីរសប្តាហ៍កន្លងទៅដែលកម្មវិធីតន្ត្រី Freshy Happy Concert បានដំណើរផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយមានវត្តមានទាំងតារាខ្មែរ និងតារាថៃ។ ដោយឡែកសម្រាប់សប្តាហ៍ថ្មីនេះ ទស្សនិកជននឹងបានប្លែកភ្នែក ចំលែកអារម្មណ៍ ជាមួយបទចម្រៀងពិរោះៗ តារាចម្រៀងល្បីៗ ថែមទាំងមានការចួលរួមសម្តែងពីសំណាក់តារាកំប្លែងថែមទៀត ពោលគឺក្រុមកំប្លែង យ៉េយ៉េ និង ផេនខេក រីឯតារាចម្រៀងមានដូចជា លោក អានគុណកូឡា កញ្ញា សុភ័ក្រ្ត កុសាម៉ា កញ្ញា រតនៈ ពិសី ។
ក្រុមតារាចម្រៀងសប្តាហ៍នេះ
អ្វីដែលកាន់តែពិសេសលោក អាន គុណកូឡា នឹងច្រៀងបទចម្រៀងដែលធ្លាប់បានធ្វើអោយគ្រប់គ្នាស្គាល់រូបលោកគឺបទ សុំទោសដែលធ្វើអោយអូនយំ បទ ចិត្តភក្តីបងមានសម្រាប់តែអូន បទ សង្សារមួយថ្ងៃសង្សារមួយជីវិត បទ មានគីឡូរាំទេ និងបទ នឹកសង្សារដំបូង។ តារាចម្រៀង លោក អាន គុណកូឡា
ដោយឡែកតារាចម្រៀងស្រីមួយដួងទៀតដែលគ្រប់គ្នាបានស្គាល់នាងថាជាពិធីការនីដែលសំបូរវោហាសព្ទបែបកំប្លែង និងមានសម្លេងអាចបកស្រាយចម្រៀងបានពិរោះទៀតនោះគឺកញ្ញា សុភ័ក្ត្រ កុសាម៉ា កញ្ញា ក៏នឹងលើកយកបទចម្រៀងបួនបទមកបកស្រាយផងដែរ មានដូចជាបទ ចង់ក្បែរ បទ វាតែប៉ុណ្ណឹង បទ ម៉ាប់ៗ និងបទ Now and Forever ។
តារាចម្រៀង សុភ័ក្រ្ត កុសាម៉ា
តារាស្រីមួយដួងផ្សេងទៀតកញ្ញា រតនៈ ពិសី ក៏លើកយកបទចម្រៀងផ្ទាល់របស់ខ្លួន៥បទមកច្រៀងជូនទស្សនិកជនផងដែរមានដូចជាបទ Magi Syangtik បទ អត់កំណើត បទ ខប់ខប់ បទ ម៉ែតាមជេរ និងបទ តាកតុងតួង។ តារចម្រៀង រតនៈ ពិសី
ចំណែកក្រុមតារាកំប្លែង យ៉េ យ៉េ និងផេន ខេក មិនត្រឹមតែមានការសម្តែងជាកំប្លែងខ្លីប៉ុណ្ណោះទេ តែក៏មានបទចម្រៀងដែលជាចំណងដៃដល់ទស្សនិកជនផងដែរដោយនឹងលើកយកបទ តាមដាន បទ ជិះទូកលេងតាមគង្គារ និង បទ Ok ណាចា ផងដែរ។តារាកំប្លែងកញ្ញា ផេន ខេក និងកញ្ញា យេយេ
ចូលរួមទស្សនាអោយបានច្រើនកុះករជាមួយកម្មវិធី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង៤:៣០នាទីល្ងាចតទៅ នៅស្ទីតយោភីអិនអិនព្រែកព្នៅ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត