© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
យុទ្ធនាការបោះឆ្នោត លើបណ្តាញទំនាក់ទំនង មានឈ្មោះថា «ការណាត់ជួបដ៏អស្ចារ្យ» ដែលអនុញ្ញាតិ អោយប្រិយមិត្តរបស់ ភីអិនអិន ចូលទៅបោះឆ្នោតគាំទ្ររឿងភាគខ្មែរ ក៏ដូចជាតារាក្នុងដួងចិត្តក្នុង បានប្រព្រឹត្តិទៅអស់ជាងមួយសប្តាហ៍មកហើយ យើងឃើញថាគូរបស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ នៅតែនាំមុខតារាពីរគូទៀតគឺគូលោក ខាត់ វ៉ៃហាំង ជាមួយកញ្ញា ស៊ិន យប៊ីន និងគូលោក អែត វីន ជាមួយកញ្ញា ម៉ូនី វិជ្ឆរ៉ា។
យ៉ាងណាមិញ តារាទាំងបីគូក៏បានធ្វើជាវីដេអូខ្លីៗ ដើម្បីផ្ញើជូនដល់អ្នកគាំទ្រទាំងអស់ អោយបន្តគាំទ្ររឿងភាគខ្មែរនៅ ភីអិនអិន ព្រមទាំងបន្តនូវការបោះឆ្នោតគាំទ្រខ្លួនដើម្បីទទួលបានឱកាសទទួលទានអាហារជាមួយគ្នានៅសណ្ឋារគារលំដាប់ផ្កាយប្រាំ ហ្គាឌិន ស៊ីធី (Garden City)។
វីដេអូ លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ថ្លែងអំណរគុណចំពោះប្រិយមិត្តបោះឆ្នោតការគាំទ្រ។
ពាក្យពេចន៍ខ្លីៗរបស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ
សូមបញ្ជាក់ដែរថាគូ របស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ គឺជាតួអង្គសម្តែងក្នុងរឿង អ្នកម៉ាក់វ័យក្មេង ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។
វីដេអូ លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ិន យូប៊ីន សំណូមពរអោយប្រិយមិត្តបន្តបោះឆ្នោតគាំទ្រដល់ក្រុមខ្លួនថ្បិតលទ្ធិផលនៃការបោះឆ្នោតរបស់ក្រុមខ្លួនកំពុងនាំពីក្រោយក្រុម លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ
ពាក្យពេចន៍ខ្លីៗរបស់លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ិន យូប៊ីន
សូមជម្រាបថា លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ិន យូប៊ីន អ្នកទាំងពីរគឺជាតួអង្គក្នុងរឿងភាគខ្មែរចំណងជើង បំណុលម្តាយ ដែលនឹងត្រូវចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះ។ ដោយឡែកសម្រាប់គូចុងក្រោយគឺគូលោក អែត វីន និងគូកញ្ញា ម៉ូនី វិជ្ឆរ៉ា គឺជាតួអង្គក្នុងរឿង តួគេ ខ្ញុំសម្តែង និងធ្លាប់បានធ្វើអោយទស្សនិកជនកោតសរសើរពីការសម្តែងរបស់តួទាំងពីរ ថាជាគូដែលស័ក្តិសមក្នុងរឿងនេះ។
ពាក្យពេចន៍ខ្លីៗរបស់លោក អេដវីន និងកញ្ញា ម៉ូនី វិជ្ជរ៉ា
គួររំលឹកផងដែរថា បច្ចុប្បន្នលោក អេដ វីន និងគូកញ្ញា ម៉ូនី វិជ្ឆរ៉ា កំពុងតែដំណើរការថតរឿងភាគខ្មែរថ្មីមួយទៀតចំណងជើង រសជាតិអ្នកមាន ដែលជាស្នាដៃថ្មីរបស់លោកស្រី ពាន់ ភួងបុប្ផា ហើយក៏មានការចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះផងដែរ។
ការបោះឆ្នោតគាំទ្រតារាក្នុងដួងចិត្ត នឹងត្រូបិតបញ្ចប់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះហើយ ចំនែកលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ដូច្នេះសម្រាប់អ្នកដែលមិនទាន់បានចូលរួមបោះឆ្នោតត្រូវប្រញាប់រួសរាន់ឡើង ដើម្បីអោយតារាដែលខ្លួនពេញចិត្តអាចទទួលបានជ័យលាភីក្នុងកម្មវិធីនេះ៕
ដោយ៖ ម៉ី វ៉ាន់ណែត