© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគខ្មែរ បែបមនោសញ្ចេតនាស្នេហា រឿង «អ្នកម៉ាក់វ័យក្មេង» របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បាននឹងកំពុងតែឆក់យកបេះដូងបណ្តាអ្នកទស្សនាឱ្យតាមដានជក់ចិត្តដិតអារម្មណ៍ខ្លាំងឡើងៗ។ លើសពីនេះទៀត ចំពោះសាច់រឿងភាគដ៏ល្អមួយនេះ មិនត្រឹមតែជាការផ្តល់ជូននូវការកម្សាន្តចក្ខុប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវចំណេះដឹងអប់រំពីសុភមង្គលគ្រួសារផងដែរ។ តួយ៉ាង ដូចជាការខ្វះផ្តល់ភាពកក់ក្តៅដល់កូន ដែលជាបញ្ហាមួយយ៉ាងសំខាន់ក្នុងសង្គមគ្រួសារ ដោយឳពុកម្តាយរវល់កិច្ចការងារមុខរបរប្រចាំថ្ងៃគ្មានពេលវេលាសម្រាប់កូនៗ។
កញ្ញា ឈិន មុនីនាថ
ទន្ទឹមនឹងការចាក់ផ្សាយជូនទស្សនារឿង «អ្នកម៉ាក់វ័យក្មេង» ភីអិនអិន ក៏តែងតែច្បិចយកនូវឈុតឆាកពិសេសៗមកធ្វើការបង្ហាញជូន និងបង្ហោះនៅលើបណ្តាញសង្គមផងដែរ។ មកដល់ពេលនេះ យើងឃើញថាមានសន្ទុះច្រើននៃអ្នកមើលពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែង រាល់ឃ្លីបវីដេអូឈុតខ្លីៗនៅក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» គឺត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមពេញចិត្តជាមួយនឹងការចូលទស្សនានៅលើគេហទំព័រផេកផ្លូវការរបស់ភីអិនអិន https://www.facebook.com/PNNDramaFanClub/យ៉ាងច្រើនសន្ធឹកសន្ធាប់។ បើតាមតួរលេខដែលបង្ហាញពីការចូលមើលវីដេអូខ្លីៗនោះ គឺមានរហូតទៅដល់ជាង១០លានដងឯណោះ។
លោក នូ ឧសភា
ភីអិនអិន ជាស្ថានីយ៍ទូរទស្សន៍ឈានមុខគេលើវិស័យភាពយន្តខ្មែរនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ទស្សនិកជនទាំងអស់ ដែលបានគាំទ្រ និងតាមដានរាល់ការនាំយកមកផ្សាយជូននូវបណ្តុំខ្សែភាពយន្តភាគខ្មែរតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ មួយវិញទៀត ភីអិនអិន ក៏នឹងព្យាយាមបង្កើត និងផលិតភាពយន្តភាគខ្មែរឱ្យបានច្រើនប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើអារម្មណ៍ចក្ខុប្រិយមិត្ត៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ