© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ បេសកកម្មឆ្ពោះទៅកាន់ខ្សែក្រវាត់មាស អធិរាជគុនខ្មែរគុនខ្មែរ ISI Palm-ISI Pipe បានឈានដល់សប្ដាហ៍ទី៦ហើយ។ កំពូលអ្នកលេងគុនខ្មែរដ៏អង់អាច អេ ណារ័ត្ន ប្រឈមមុខប្ដូរផ្ដាច់ តទល់ជើងខ្លាំងរំលងដែន ភិតឈុមភុម។
កីឡាករខ្មែរ អេ ណារ័ត្ន និងកីឡាករថៃ ភិន ឈុមភុន
លើសង្វៀនតែមួយអ្នកលេងក្បាច់សម្រុកគ្មានប្រណី ខាំ ខ្លានាង ចូលខ្លួនតតាំង ម្ចាស់ខ្សែក្រវាត់ថៃ បានដាស័ក្តិ អមដោយគូមិត្តភាពជាតិឆ្នើមៗ២គូទៀត។
កីឡាករខ្មែរ ខាំ ខ្លានាង និងកីឡាករថៃ បាន ដាស័ក្តិ
ក្រៅពីនេះក៏មានអមដោយគូក្នុងស្រុកពិសេសៗពីរគូទៀត។
កីឡាករ មិត្ត ស៊ីណាត និងកីឡាករ ឬទ្ធិ សាស្ត្រាវុធ
កីឡាករ បិត ចិត្ត្រា និងកីឡាករ ឬទ្ធិ ខ្វ័ននាគ
កម្មវិធីអធិរាជគុនខ្មែរ ISI Palm – ISI Pipe នាថ្ងៃអាទិត្យទី ៩កុម្ភៈ ២០២០ ចុងសប្ដាហ៍នេះ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ PNN ផេកហ្វេសប៊ុកផ្លូវការ PNN Sports និងផេកហ្វេសប៊ុក ISI Steel ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ លី ហួរ