© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងស្នេហាត្រីកោណ របស់បងប្អូនភ្លោះ ម៉ូនីន និងមុតា បានក្លាយជាសាច់រឿងដ៏ចាក់ស្រេះមិនចេះចប់ មិនចេះហើយ ជាមួយនឹង អ្នកស្រី ណុបណាផា។ បន្ទាប់ពី បាន ឆ្លងកាត់នូវឧបសគ្គដ៏ច្រើនរួចមក និងគំនុំសងសឹកមួយនេះ ត្រូវបានបញ្ចប់ ម៉ូនីន ក៏បានសម្រេចចិត្ត ចាប់ដៃគ្នាជាមួយនឹង លោកគីត សាងជីវិត គ្រួសារ ថ្មីមួយ ទៀត។ មិនដឹងថាជាកម្មពៀររបស់ម៉ូនីន ដែលធ្លាប់ ធ្វើបាបអ្នកស្រី ណុប ណាផា ពីមុន ឬយ៉ាងណា បានជាលើកនេះ នាងត្រូវមកទទួលដានចាស់ ស្វាមីលួច ផិត ក្បត់ ជាមួយ នឹងមនុស្សស្រី នៅក្បែរខ្លួន នាង ទៅវិញ ។ ម៉ូនីន បានផ្តល់ក្តីស្រឡាញ់ និងទំនុកចិត្តទៅឱ្យគីតអស់ពីបេះដូង ទាំងមិនដែលហ៊ានគិតថា គីតនឹង ក្បត់ នាង នៅថ្ងៃ ណា មួយនោះទេ។ ផ្ទុយទៅវិញ អ្វីៗខុសពីការគិតរបស់នាងទាំងស្រុង គឺមនុស្សស្រី ដែលនាងខំអាណិតស្រឡាញ់ យកមករស់នៅ ក្នុងគ្រួសារ ជាមួយ បែរ ជាមាន គំនិត ចង់ ដណ្តើមយកគីតដែលស្វាមីរបស់នាងទៅវិញ។
គីត និងក្មេងស្រីនាងថៃ
គីត និងក្មេងស្រី នាងថៃ
មានរឿងរ៉ាវជាច្រើន ដែលគីត បានលួចលាក់ជាមួយនឹងក្មេងស្រីឈ្មោះ នាងថៃ នៅពីក្រោយខ្នងម៉ូនីន ដោយស្នេហាមួយ នេះកាន់តែធ្វើ ឱ្យម៉ូនីនមានការសង្ស័យ ពី មួយថ្ងៃទៅមួយថ្ងៃ។ ក្មេងស្រី នាង ថៃ បានធ្វើកលមាយាគ្រប់ល្បិច ដើម្បីទាក់ទាញយកផ្លូវចិត្តរបស់គីត ឱ្យមកស្រឡាញ់នាង ហើយក្បត់ចិត្តម៉ូនីនឱ្យបាន។ មកដល់ វគ្គ នេះ កម្តៅនៃអារម្មណ៍លង់ស្នេហ៍មួយពេលរបស់គីត បានកើនឡើង កាន់តែខ្លាំងទៅលើក្មេងស្រីម្នាក់នេះ ហើយគីតនៅតែបន្តក្បត់ម៉ូនីនពីក្រោយខ្នងដដែល។ ការ ពិត នឹងត្រូវបែកធ្លាយ បន្តិចម្តងៗ រហូតដល់ ម៉ូនីនបានដឹងការពិត ដែលនេះធ្វើឱ្យនាង ឈឺចាប់ជាខ្លាំង ដោយមិននឹកស្មានថា គីតហ៊ានធ្វើបែបនេះ។
ក្មេងស្រីនាងថៃ និងគីត( នៅពីក្រោយ)
ម៉ូនីន( តួឯកស្រី)
ម៉ូនីន( តួឯកស្រី)
តើនៅពេលដែលម៉ូនីន បានដឹងពីការលួចផិតក្បត់រវាងគីត និងក្មេងស្រីម្នាកនេះហើយ សាច់រឿងនឹងទៅជាយ៉ាងណា?? ហើយជីវិតស្នេហាប្តី ប្រពន្ធរបស់ម៉ូនីន និងគីត អាចបន្តទៅមុខបាន ឬត្រូវ បញ្ឈប់ត្រឹមហ្នឹង? ដើម្បីដឹងពីសាច់រឿងស្នេហាត្រីកោណនេះ មានដំណើរសាច់រឿងទៅមុខបែបណាទៀត ហើយម៉ូនីន ត្រូវជួបរឿង អ្វីខ្លះ ទៀតនោះ ទស្សនិកជនកុំភ្លេចតាមដានទស្សនាក្នុងរឿង ស្រមោលឫស្យា វគ្គ ២ ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ព្រហស្បត្តិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ