© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួឯកស្រី កញ្ញា ឈិន មុន្នីនាថ កំពុងតែធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍នឹងការសម្តែងរបស់នាង ពីមួយភាគទៅមួយភាគ ខ្លាំងឡើងៗ នៅក្នុងរឿងភាគខ្មែរ« អ្នកម៉ាក់វ័យក្មេង »ដែលកំពុងតែធ្វើការចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ នៅក្នុងសាច់រឿងនេះដែរកញ្ញាតម្រូវឱ្យដើរតួជានារីឆ្នាស់ឆ្នើម ក្លាហានម្នាក់គួរឱ្យស្រឡាញ់ ជាមួយនឹងនឹងបុរសពោះម៉ាយកូនមួយ។
តួឯកស្រីកញ្ញា ឈិន មុនីនាថ
ជាច្រើនភាគរួចមកហើយ ដែលដំណើរសាច់រឿងរវាងនាងក្រមុំតូច និងពោះម៉ាយសេដ្ឋី លោកនរៈរូបនេះ ឈានដល់ដំណាក់កាលស្នេហា មនោសញ្ចេតនាជាមួយគ្នា។ ទស្សនិកជនក៏ប្រហែលជាបានដឹងរួចមកហើយថា លោកនរៈដែលជាតួឯកប្រុសក្នុងរឿងនេះ ក៏ធ្លាប់បានបង្ហើរសំនៀងខ្លួនក្នុងបទចម្រៀងនៃសាច់រឿងដ៏គួរឱ្យរ៉ូមែនទិចមួយបទផងដែរ។ ទន្ទឹមនឹងនេះ ជាមួយនឹងតួឯកស្រី អ្នកម៉ាក់ លីតា ក៏បានបញ្ចេញនូវសំឡេងក្នុង បទចម្រៀងមួយបទ ក្រោមចំណងជើងថា ប្រុសពូកែឌឺ។
តួឯកប្រុស នូ ឧសភា និងតួឯកស្រី ឈិន មុនីនាថ
យ៉ាងណាមិញ នៅក្នុងបទចម្រៀងមួយបទនេះ គឺពិតជាសាកសមទៅនឹងការសម្តែង របស់កញ្ញាខ្លាំងណាស់ ដែលរៀបរាប់ពីចរិតម្ញិកម្ញក់ និងផ្តោះផ្តងផ្លែផ្កា គួរឱ្យស្រឡាញ់ទៀតផង។
ដើម្បីចង់ដឹងថា តើបទចម្រៀង ប្រុសពូកែឌឺ របស់កញ្ញា ឈិន មុន្នីនាថ មានអត្ថន័យ និងពីរោះយ៉ាងណានោះ? ទស្សនិកជន អាចចូលទស្សនានិងស្តាប់ទាំងអស់គ្នា និងមិនតែប៉ុណ្ណោះ អាចទស្សនាកម្សាន្តសាច់រឿងទាំងមូលដែលមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
ទស្សនាវីដេអូខ្លី
ដោយ៖ សិរីរដ្ឋ