© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើនិយាយពីតារាចម្រៀងថៃលោក Toey ភាគច្រើនទស្សនិកជនសុទ្ធតែបានស្គាល់គាត់តាមរយៈបទចម្រៀងដ៏ល្បី មួយបទចំណងជើង «Ngut Toeung Ngut» ដែលធ្វើអោយម្នាក់ៗ មិនថាចាស់ឬក្មេងបានរីករាយជាមួយបទចម្រៀងមួយបទនេះ។
ដោយសារតែមានការគាំទ្របែបនេះ ទើបស្ថានីយទូរទស្សន៍ភីអិនអិន បានអញ្ជើញរូបលោក មកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី «Boostrong Music On Fire» ដោយអនុញ្ញាតិអោយទស្សនិកជន មកជួបផ្ទាល់ ច្រៀង កម្សាន្តជាមួយលោកដោយសេរីនៅស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ នៅថ្ងៃនោះដែរមិនត្រឹមតែបទចម្រៀង Ngut Toeung Ngut ប៉ុណ្ណោះទេToey ក៏នឹងលើកយកបទចម្រៀងចំនួនបីបទផ្សេងទៀតមកបង្ហាញជូនទស្សនិកជន។ ជឿជាក់ថាសប្តាហ៍នេះនឹងមានភាពខុសប្លែកពីសប្តាហ៍កន្លងទៅពិតជាមិនខាន។
តារាចម្រៀងថៃ Toey Atibodin
ដោយឡែកសម្រាប់តារាចម្រៀងខ្មែរយើងដែលមានវត្តមានក្នុងថ្ងៃតែមួយជាមួយលោកក៏សុទ្ធសឹងតែជាតារាដែលមានឈ្មោះបោះសម្លេង និងមានអ្នកគាំទ្រយ៉ាងច្រើន មានដូចជា កញ្ញា យូរី កញ្ញា រុន រីយ៉ា និងក្រុមតារារ៉ក់ Dreaming Band។
តារាចម្រៀងខ្មែរ និងថៃខាងលើនេះ នឹងជួបជុំគ្នាអង្រួនឆាកតន្ត្រី Boostrong Music On Fireនៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤:៣០នាទីល្ងាចតទៅ នៅស្ទូឌីយោ ភីអិនអិន ព្រែកព្នៅ។
កញ្ញា យូរី
កញ្ញា រ៉ុន រីយ៉ា
ក្រុមតន្ត្រី Dearming
មិនត្រឹមតែទទួលបានភាពសប្បាយរីករាយជាមួយតារាចម្រៀងប៉ុណ្ណោះទេ ទស្សនិកជនក៏នៅមានឱកាសទទួលបានរង្វាន់ពិសេសពីកម្មវិធីគឺការលេងហ្គេមប៊ូស្ត្រងតេឈ្នះលុយ ដែលមានទឹកប្រាក់ចាប់ពី ២០០,០០០ (២សែនរៀល) ដល់ មាសមួយតម្លឹងថែមទៀតផង ដែលកម្មវិធីប៊ូស្ត្រងតេឈ្នះលុយនេះនឹងធ្វើឡើងរៀងរាល់សប្តាហ៍ ក្នុងកម្មវិធី Boostrong Music On Fire របស់ភីអិនអិន៕
ទស្សនាឃ្លីបខ្លីសូមចុច៖
ដោយ៖ កញ្ញា ស្រីណែត