© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តបើកទំព័រឆ្នាំថ្មី 2020 របស់ភីអិនអិនរឿង «សព្វសិទ្ធិ» ដែលជាខ្សែភាពយន្ត បែបអក្សរសិល្បិ៍បុរាណ ដ៏ល្បីល្បាញ បង្កប់ដោយឈុតឆាក បែបសិល្ប៍សាស្ត្រ និងអភិនិហា គិតមកទល់ពេលនេះ ធ្វើការចាក់បញ្ចាំងបានពីរថ្ងៃហើយ ក្នុងនោះតួ ឯកប្រុស លោក អែតវីន សម្ដែងជាតួអង្គ សព្វសិទ្ធ បានលើកឡើងក្នុងកិច្ចសម្ភាសន៍ពិសេសមួយក្នុងកម្មវិធី សិល្បៈកម្សាន្តរបស់ ភីអិនអិនថា៖ ក្នុងពេលកំពុងថតត្រង់ប្លង់ជិះសេះ ខ្លួនបានធ្លាក់ពីលើខ្នងសេះ រហូតធ្វើឲ្យជាប់ចង្កេះ មិនអាច ថត បានកន្លះថ្ងៃ ហើយមកទល់សព្វថ្ងៃនេះលោកក៏នៅមានអារម្មណ៍ថានៅឈឺតិចៗនៅឡើយ។
លោកអេតវីន( តួអង្គ សព្វសិទ្ធ)
មិនខុសគ្នាប៉ុន្មាន កញ្ញា វណ្ណៈ បរមី សម្ដែងជាតួអង្គ សុវណ្ណកេសរ ដែលទើបទទួលបានដំណែងតួឯកក្នុង រឿងភាគ បែប អក្សរសិល្ប៍ បុរាណ ខ្នាតធំជាលើកដំបូង ក៏បានរៀបរាប់ប្រាប់ដែរថា ក្នុងពេលថតរឿងនេះខ្លួនបានជួបនូវការលំបាក ជាច្រើន ដូចជាត្រង់ ឈុតជិះសេះឡើងភ្នំ ការតុបតែងខ្លួន ការស្លៀកពាក់ ការរៀបឬក និងការនិយាយស្ដីបែបរាជសព្ទជាដើម។
កញ្ញា បូរមី( តួអង្គ ព្រះនាងសុវណ្ណកេសរ)
ត្បិតទើបចាក់ផ្សាយបានពីរថ្ងៃក៏ពិតមែនតែភាពយន្តភាគរឿង «សព្វសិទ្ធិ» របស់ ភីអិនអិន ពិតជាធ្វើឲ្យទស្សនិកជន ជាពិសេស អ្នកនិយមគាំទ្រខ្សែភាពយន្តភាគខ្មែរនៅ PNN ចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងព្រោះ ខ្សែភាពយន្តនេះត្រូវបាន ផលិត ឡើងយ៉ាងសម្រិតសម្រាំង ជាមួយការបច្ចេកវិទ្យាហ្គ្រាហ្វិចកុំព្យូទ័រ និង Animation សត្វដ៏យកចិត្តទុកដាក់ បូករួមទាំងសាច់រឿង ដែលបង្កប់ទៅដោយអត្ថន័យ។ PNN បានបោះទុនរាប់សែន ដុល្លារ ក្នុងការផលិតភាពយន្តបែបអក្សរសិល្ប៍ខ្មែរដ៏ល្បីល្បាញនេះ ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ស្នាដៃអក្សរសិល្បិ៍ខ្មែរ និងវិស័យភាពយន្តខ្មែរទាំងមូលឲ្យបោះ ជំហានទៅមុនកាន់ តែឆាប់ រហ័ស។
ចង់យល់ច្បាស់ពីសាច់រឿង «សព្វសិទ្ធិ» និងការបច្ចេកវិទ្យាហ្គ្រាហ្វិចកុំព្យូទ័រជារូបសត្វ និងការប្រើយុទ្ធសិល្ប៍បានល្អកម្រិតណា នោះកុំភ្លេចរង់ចាំទស្សនា ស្នាដៃបែបអក្សរសិល្បិ៍ដ៏ល្បីល្បាញរឿង «សព្វសិទ្ធិ» ដែលកំពុងចាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ ទូរទស្សន៍ PNN រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៧ដល់ម៉ោង ៨យប់៕
ដោយ៖ បែន សិលា