© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មាសប្រាក់ទ្រព្យសម្បត្តិ អាចទិញអ្វីៗក៏ពិតមែន ប៉ុន្តែអំពើល្អ និងគុណធម៌ដែលចេញពីទឹកចិត្ត គឺមានតម្លៃលើសពីរបស់មានតម្លៃអស់ទាំងនោះទៀត។ បន្ទាប់ពីត្រូវជួបនឹងរឿងអាស្រូវក្នុងជីវិតជាអាជីពជាគ្រូពេទ្យរួចមក ផៃលីន ត្រូវបានទទួលការងារថ្មីជាគ្រូពេទ្យស្ម័គ្រចិត្ត នៅក្នុងភូមិដាច់ស្រយាលមួយ។ អ្វីៗងាយនឹងផ្លាស់ប្តូរបាន ប៉ុន្តែចរិតពីកំណើតនេះ គឺវាពិបាកនឹងប្រែប្រួលណាស់ ។ តួយ៉ាង ដូចជា ផៃលីន ដែលជាគ្រូពេទ្យ មានអាកប្បកិរិយាឆ្មើងឆ្មៃ ចូលចិត្តចង់ឈ្នះអ្នកដទៃ និងមិនសូវយល់ចិត្តគេនោះ បានជួបនឹងរឿងរ៉ាវជាច្រើនចំពោះជីវិតនៅជនបទរបស់នាង។
ផៃលីន
ជួបជាមួយនឹង មេភូមិដាំរ៉ុង ដែលលោកគឺជាមនុស្សដែលអ្នកភូមិស្រឡាញ់គ្រប់ៗគ្នា។ ថ្វីត្បិតតែលោកចូលចិត្តលេងសើច តែលោកមិនដែលមានចិត្តមើលងាយ នរណាម្នាក់ឡើយ។ នេះដូចជាគេនិយាយថា ទឹក និងប្រេង មិនអាចរលាយចូលគ្នាបានទេ។ ផៃលីន និងមេភូមិដាំរ៉ុង ដោយសារតែមានចរិតខុសគ្នាដាច់ស្រឡះ ក៏បានបង្ខំចិត្តឱ្យមេភូមិកំឡោះរូបសង្ហានោះ បណ្ដេញនាងចេញពីភូមិ ឈប់ឱ្យធ្វើជាគ្រូពេទ្យនៅទីនោះទៀត។ បន្ទាប់ពីទទួលបានដំណឹងពីការបញ្ឈប់នាង ផៃលីនក៏នៅតែមានចរិតរឹតរូសចចេស យល់ថាខ្លួនឯងត្រូវគ្រប់ពេលហើយមិនតែប៉ុណ្ណោះ ថែមទាំងមកអុកឡុកដល់មេភូមិដាំរ៉ុងទៀតផង។
ផៃលីន និងមេភូមិដាំរ៉ុង
អ្នកភូមិ
សំឡេង លាន់រំពងពីគ្រប់វិទ្យុ មេក្រូដែលលឺចេញពីបន្ទប់ផ្សាយពត៌មាន ចម្រៀងប្រចាំភូមិ ពីការឈ្លោះគ្នា រវាង ផៃលីន និងមេភូមិ ដាំរ៉ុង។ អ្នកភូមិពិតជាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានលឺការសារភាពត្រង់ៗចេញពីមាត់អ្នកគ្រូពេទ្យផៃលីន ថាមិនចូលចិត្តអ្នកភូមិ។ យ៉ាងណាមិញ សម្រាប់សាច់រឿងដ៏ល្អមើលមួយនេះ ទស្សនិកជនច្បាស់ជាចង់ដឹងថា តើអ្នកភូមិនឹងធ្វើអ្វីចំពោះផៃលីន ពេលដែលដឹងការពិតពីចិត្តដ៏អាក្រក់របស់នាងនោះ? សូមរង់ចាំទស្សនាភាគបន្ត ទាំងអស់គ្នានៅក្នុងរឿង លង់ស្នេហ៍អូនពេទ្យ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ០៦ល្ងាចដល់ម៉ោង ០៧យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ចន្ទ សិរីរដ្ធ