© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនដែលនិយមតាមដានសាច់រឿងសង្គ្រាមគ្រួសារ ម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ កូនប្រសារស្រីមួយនេះ ប្រាកដជាបានដឹងរួចមកហើយថា រ៉េនូ ដែលជាតួអង្គយ៉ាងសំខាន់ បានទទួលរងនូវការប្រមាថមើលងាយ មើលថោក ពីសំណាក់ម៉ែក្មេក យ៉យ និងកូនប្រសារស្រីទីពីរ។ រាប់រយឧបសគ្គ ដែលនារីសោភនីម្នាក់នេះ បានឆ្លងកាត់មកដល់វគ្គនេះ ជាឈុតដ៏ក្តៅគគុក រវាង កូនប្រសារស្រីច្បង និងកូនប្រសារស្រីទីពីរ ដែលប្រកាន់ចង់ឈ្នះរៀងៗខ្លួន ។
រ៉េនូ
នាងភីឡៃ
គ្មានអ្វីឈឺចាប់ជាងពាក្យសម្តីដែលគេមើលងាយនោះទេ ជាពិសេសមនុស្សនៅក្បែរខ្លួនតែម្តង។ ដូចជា នាងភីឡៃ ដែលត្រូវជាសាច់ថ្លៃរបស់រ៉េនូ បានប្រមាថសព្វគ្រប់បែបយ៉ាងមកលើនាង រហូតទាល់តែ ធ្វើឱ្យរ៉េនូទ្រាំមិនបាន ក៏បង្ករជាជម្លោះជាមួយគ្នាតែម្តង។ ដូចពាក្យគេថា ខ្លាំងប៉ះខ្លាំង រ៉េនូ និងភីឡៃ បានប្រតាយប្រតប់គ្នា រហូតផ្អើលអស់អ្នកស្រុក អ្នកភូមិ តែម្តង។ ថ្ងៃមួយ នៅពេលដែលម្តាយក្មេក យាយយ៉យ បានទៅមើលថែទាំប្តីនៅមន្ទីរពេទ្យ នាងភីឡៃក៏កាន់តែបានដៃ បោះសម្តីផ្លែផ្កា លេបខាយទៅដល់ រ៉េនូ ហើយមិនតែប៉ុណ្ណោះ ថែមទាំងតិះដៀល នាងថាជាស្រីសោភនីទៀតផង។ ទាំងពាក្យសម្តី និងចរិតដ៏គួរឱ្យ ស្អប់នេះ បានបង្ខំចិត្តរ៉េនូប្រើអំពើហិង្សាទៅលើភីឡៃ បើទោះបីជាអាសារដែលជាប្អូនថ្លៃ និងកូនឈ្នួល ខំជួយឃាត់យ៉ាងណាក៏មិនស្តាប់ដែរ។
បើអ្នកទាំងពីរមានតែការឈ្លោះទាស់ទែងគ្នាម្នាក់ចាំតែច្រណែនបែបនេះ តើពួកគេអាចនឹងរស់នៅក្នុងត្រកូលគ្រួសារចិនមួយនេះបានទេ? ទាំងអស់នេះ មានតែទស្សនិកជនរង់ចាំទស្សនាភាគបន្តទៀត ដែលមាននៅក្នុងរឿង ទ្រនុំកម្ម មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ចាប់ពីម៉ោង ០៩យប់ ដល់ ១០យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ចន្ទ សិរីរដ្ធ