© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នេះដល់វេនបេក្ខជន លៀប រដ្ឋា និងខ្លាចាស់ចង្កូមពិឃាដ កាំឡៃយោគ តតាំងគ្នាក្នុងវគ្គជម្រុះជុំបូងខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទីពីរលើសង្វៀនទូរទស្សន៍ PNN។ អ្នកទាំងពីរធ្លាប់ប៉ះគ្នាដែរនៅសង្វៀនផ្សេងកាលខែកញ្ញា ឆ្នាំ២០១៩ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ ដើម្បីញុំាងឲ្យកម្មវិធីកាន់តែកក្រើកថែមទៀត ក៏មានអមដោយគូមិត្តភាពអន្តរជាតិរវាងអ្នកប្រដាល់វ័យក្មេង ពេជ្រ ប៊ុនសិទ្ធិ តទល់អ្នកប្រដាល់ឆ្លងដែនថៃ ភិតស៊ីងខន។
លៀប រដ្ឋា និង កាំឡៃយោគ
ពេជ្រ ប៊ុនសិទ្ធិ និង ភិតស៊ីងខន
ចំណែកគូពិសេសក្នុងស្រុកវិញ អ្នកស្នងគុនខ្មែរចិត្តសឿង កំពែង ខ្មៅ តាំងចិត្តអង្រួនសង្វៀនក្នុងជំនួបជាមួយកីឡាករល្អក្បាច់ លុន សៀកលេង ខណៈជើងឯកថ្នាក់ជាតិ២០១៩ នាគរាជខ្មៅ កាន់ ម៉េងហុង ប្រឈមមុខនឹង កីឡាករវ័យក្មេងលំដាប់ជួរមុខ ធន់ ស៊ីហុង។
កំពែង ខ្មៅ និង លុន សៀកលេង
កាន់ ម៉េងហុង និង ធន់ ស៊ីហុង
គួរបញ្ជាក់ថា អធិរាជគុនខ្មែរ ISI PALM – ISI PIPE ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ៕
សូមទស្សនាវីដេអូ
ដោយ៖ Chan Chamreoun