© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់សប្តាហ៍ កម្មវិធី Boostrong Music On Fire តែងតែមានតារាស្រីប្រុស ដែលមានឈ្មោះបោះសម្លេង មិនថាតារាចម្រៀងក្នុងស្រុក ឬក្រៅស្រុក ដែលពួកគាត់បានលើកយកបទចម្រៀងល្បីៗ ដើម្បីកំដរអារម្មណ៍ទស្សនិកជន នាពេលចុងសប្តាហ៍ដ៏សែនមនោរម្យ។ នៅសប្តាហ៍នេះ ទស្សនិកជននឹងបានប្លែកភ្នែកបន្តិច ដោយសារតែវត្តមានរបស់តារាចម្រៀងប្រជុំសុទ្ធតែជាតារាចម្រៀងស្រី ដែលមានសម្លេងពិរោះ រូបសម្រស់ស្រស់ស្អាត ជាពិសេសយុវវ័យភាគច្រើនបានស្គាល់ពួកគាត់តាមរយៈបទចម្រៀង ឬវីដេអូផ្សេងៗ ជាដើម។
ក្រុមតារា Boostrong Music On Fire
តារាទាំងបួននាក់រួមមានកញ្ញា វី ឌីណែត កញ្ញា Mina កញ្ញា សោភា ទេពី និងកញ្ញា ណាណៃ ដែលពួកគាត់និងបកស្រាយបទមច្រៀងជាចង្វាក់ញាក់ មនោសញ្ចេតនា ដែលកំពុងតែល្បីក្នុងស្រទាប់យុវវ័យ។
កញ្ញា វី ឌីណែត
កញ្ញា Mina
កញ្ញា សោភា ទេពី
កញ្ញា ណាណៃ
កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករ និង ដោយសេរីនៅស្ទីតយោភីអិនអិន នាថ្ងៃសៅរ៍ វេលាម៉ោង ៤:៣០នាទីល្ងាច ឬក៏អាចទស្សនាតាមរយៈកញ្ញក់ទូរទស្សន៍ភីអិនអិន ហើយក៏អាចទស្សនាតាមរយៈហ្វេសប៊ុគផេក Boostrong Music On Fire របស់ភីអិនអិនhttps://www.facebook.com/boostrongmusic/ ។ មិនត្រឹមតែបានជួបជាមួយតារាចម្រៀងប៉ុណ្ណោះទេ នៅសប្តាហ៍នេះពីកម្មវិធីក៏មានការចែករង្វាន់ជូនដល់អតិថិជនដែលមានសំណាងពីការជាវភេសជ្ជៈ និងដេប៉ូលក់ភេសជ្ជៈប៊ូស្ត្រង ដែលសរុបជាទឹកប្រាក់ចំនួនបួនម៉ឺនដូល្លារផងដែរ៕
ទស្សនាវីដេអូខ្លី៖
ដោយ៖ កញ្ញា ស្រីណែត