© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងដែលពីររូបដែលកំពុងតែអង្រួនបេះដូងអ្នកគាំទ្រគឺលោក ឆាយ វីរៈយុទ្ធ និងកញ្ញា វីរៈនិច្ចនឹងត្រូវចូលខ្លួនមកបើកទំព័រ ឆ្នាំថ្មីក្នុងកម្មវិធីតន្ត្រីបែបប្រជាប្រិយរបស់ភីអិនអិន Boostrong Music On Fire នៅថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២០។
តារាទាំងពីររូបខាងលើ នឹងលើកយកបទចម្រៀងល្បីៗមកបកស្រាយ ដើម្បីអោយអ្នកគាំទ្រទទួលបានអារម្មណ៍រំភើប រីករាយ ថែមទាំងអាចច្រៀងរាំជាមួយតារាចម្រៀងក្នុងដួងចិត្តបានផងដែរ។ មិនត្រឹមតែពួកគេទាំងពីរនាក់ប៉ុណ្ណោះទេ នៅថ្ងៃនោះក៏មាន វត្តមានរបស់តារាចម្រៀងពីររូបទៀតគឺកញ្ញា អាតី និងលោក មឿន រក្សា។
លោក ឆាយ វីរៈយុទ្ធ
កញ្ញា វីរៈ និច្ច
ក្រៅពីបានស្តាប់កម្សាន្តជាមួយតារាទាំងបួនដួងហើយ ទស្សនិកជនក៏នៅមានឱកាសទទួល បានរង្វាន់ពិសេសពីកម្មវិធី គឺការ លេង ហ្គេម តេឈ្នះលុយ ដែលមានទឹកប្រាក់ចាប់ពីម្ភៃម៉ឺនរៀល ដល់មាសមួយតម្លឹងថែមទៀតផង។
កញ្ញា វត្តី
លោក មឿន រក្សា
ដើម្បីទទួលបានអារម្មណ៌ស្រស់ថ្លា បំបាត់ការហត់នឿយពីការងារ និងបានស្តាប់ចម្រៀងក្រោមសំនៀងរបស់អាលដងទាំងពីរ និង តារាល្បីជាច្រើននាក់នោះ សូមអញ្ជើញមកទស្សនា នៅស្ទូតឌីយោ និងទស្សនាតាមកញ្ចក់ ទូរទស្សន៍ភីអិនអិន ដែលនឹងផ្សាយ ផ្ទាល់នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០ វេលោម៉ោង ០៤ និង៣០នាទីរសៀល៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ចន្ទ សិរីរដ្ធ