© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ច្រើនវគ្គ ច្រើនសប្តាហ៍ កន្លងមក ពីកម្មវិធីលំដាប់ពិភពលោក Family Feud ដែលស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានទិញសិទ្ធចាក់ផ្សាយ តែងតែផ្តល់ជូនជាការកម្សាន្តសប្បាយរីករាយ និងស្វែងរកជើងខ្លាំងជាបន្តបន្ទាប់។ ជិតដល់ដំណាច់ឆ្នាំ ២០១៩ ជាពេលវេលាមួយដែលកម្មវិធីកម្សាន្តដ៏ធំមួយនេះ នឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងនោះ ទស្សនិកជនច្បាស់ជាចង់ដឹងថា តើសមាសភាពក្រុមទាំងពីរមានការចូលរួមពីអ្នកណាខ្លះ ?
ដូចដែលបណ្តាអ្នកគាំទ្រទាំងអស់ ធ្លាប់បានទស្សនាកម្មវិធីខាងលើនេះរួចមកហើយ ពីមួយវគ្គទៅមួយវគ្គ វត្តមានបេក្ខជនដែលមានសមត្ថភាព បានមកធ្វើការប្រកួតប្រជែង ដោយមកពីបណ្តាអង្គភាព ឬក្រុមហ៊ុននានា។ ដោយឡែក នៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយនេះ ទស្សនិកជននឹងប្លែកភ្នែកជាមួយនឹងវត្តមានពីតារាៗល្បីៗប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិនផ្ទាល់តែម្តង។ តារាកិត្តិយសដែលចូលរួមលេងនឹងត្រូវបែងចែកជាពីរក្រុម ក្រុមទី ១ មានឈ្មោះថា PNN Bro រួមមាន៖ លោកអេតវីន , លោក វ៉ៃ ហាំងលោកសារ៉ាវ៉ាន់, និងលោក ណារ៉ា, ។ ចំណែកឯក្រុមទីពីរ ឈ្មោះថា PNN Sis រួមមាន៖ កញ្ញា យូប៊ីន, កញ្ញា Jimmy, កញ្ញា ធីតា និងកញ្ញា រ៉ានីកា។ ពួកគេទាំងពីរក្រុម នឹងត្រៀមរួចរាល់នូវសមត្ថភាព ដើម្បីធ្វើយ៉ាងណាប្រកួតប្រជែងយកពានរង្វាន់ក្នុងកម្មវិធីFamily Feud Cambodia ជាមួយទឹកប្រាក់ចំនួនមួយពាន់ដូល្លារ។
ក្រុមទី 2 PNN Sis
ក្រុមទី ១ PNN Bro
យ៉ាងណាមិញ វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីខាងលើគឺនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី ២៨ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ០៨ យប់ ដែលនឹងធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់។ ទស្សនិកជន ក៏ដូចជាបណ្តាហ្វេនៗអ្នកគាំទ្រដល់តារាIdol ក្នុងដួងចិត្តដែលមានវត្តមានចូលលេងក្នុងកម្មវិធីនេះ សូម កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ជាមួយនឹងការចែករំលែកភាពសប្បាយរីករាយនាថ្ងៃចុងសប្តាហ៍៕
ដោយ៖ ចន្ទ សិរីរដ្ធ