© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសល់តែប៉ុន្មានថ្ងៃទៀតទេឆ្នាំថ្មី ឆ្នាំសកល ២០២០ នឹងមកដល់ហើយ ទន្ទឹមនឹងនេះដែរ ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន ក៏បាននឹងកំពុងតែរៀបចំនូវកម្មវិធីកម្សាន្តនានា បម្រើជូនទៅដល់ទស្សនិកជនផងដែរ។ ជាមួយគ្នា នឹងការត្រៀមអបអរស្វាគមន៍ទទួលឆ្នាំសកល ឆ្នាំថ្មី នាចុងសប្តាហ៍ថ្មីនេះដែរ គឺកាន់តែធ្វើឱ្យបណ្តាអ្នកគាំទ្រទាំងឡាយ រំភើបភ្ញាក់ផ្អើលនឹងការមកដល់នៃវត្តមាន កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា នោះ គឺ កញ្ញា មាស សុខសោភា។
កញ្ញា មាស សុខសោភា
ជាការពិតណាស់ តារាចម្រៀងស្រី សំឡេងដ៏ពីរោះ ស្រទន់រូបនេះ នឹងឡើងមកបកស្រាយបទចម្រៀងល្បីៗ នៅក្នុងកម្មវិធីនៃការប្រគុំតន្ត្រី Boostrong Music On Fire ។ ដូចដែលទស្សនិកជន ធ្លាប់បានស្គាល់កញ្ញា រួចមកហើយថា បទចម្រៀងជាច្រើនបទ ជាសំនៀងរបស់កញ្ញា ដែលទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ហ្វេនៗគ្រប់ស្រទាប់ មិនថា ចាស់ ឬក្មេង ។ ក្នុងនោះ មានបទចម្រៀងមួយចំនួនដែលកញ្ញា នឹងត្រៀមយកមកបកស្រាយនៅលើឆាករបស់ភីអិនអិន ដែលសុទ្ធសឹងជាប្រភេទបទមនោសញ្ចេតនា ចាក់ដោតដល់អារម្មណ៍ហ្វេនៗ មានដូចជាបទ ខ្ញុំកំពុងឈឺ , ថែខ្លួនពេលគ្មានអូននៅក្បែរ, ខ្យល់, My Only oneç និងបទ Do you Know ។ លើសពីនេះ ស្របពេលនឹងការស្វាគមន៍វត្តមានកំពូលតារាចម្រៀងស្រីរូបនេះ ក៏នៅមានការចូលរួមពីតារាចម្រៀងៗដ៏ស្រស់ស្អាត ស្រស់សង្ហាជាច្រើនដួងទៀត រួមមាន លោក ងួន សិលា , កញ្ញា ម៉ូនីកា, កញ្ញា វីតា ។ ពួកគេ ក៏នឹងត្រៀមរួចរាល់ សម្រាប់បង្ហើរសំនៀង កំដរបរិយាកាសផ្ទៃឆាកទាំងមូលឱ្យកាន់តែកក្រើត សប្បាយមួយកម្រិតទៀត។
លោក ងួន សិលា
កញ្ញា ម៉ូនីកា
កញ្ញា វីតា
ក្រុមតារា Boostrong music on fire
ទស្សនិកជនមិនត្រឹមតែកម្សាន្តអារម្មណ៍នឹងការទស្សនាការបកស្រាយចម្រៀង ពីពួកគាត់ទាំងអស់ទេ គឺថែមទាំមកជាមួយនឹងការបញ្ចេញក្បាច់រាំដ៏គួរឱ្យទាក់ទាញផងដែរ ។ មួយវិញទៀត សម្រាប់បទចម្រៀងរបស់ពួកគាត់ពីរោះ និងអន្ទងអារម្មណ៍របស់លោកអ្នកយ៉ាងណានោះ ដើម្បីចង់ឃើញឱ្យច្បាស់ និងទទួលបានការកម្សាន្តនាថ្ងៃឈប់សម្រាក សូមចូលរួមទស្សនាដោយផ្ទាល់នូវស្ទូតឌីយោភីអិនអិន ឬតាមរយៈកញ្ចក់ទូរទស្សន៍ ដែលនឹងផ្សាយផ្ទាល់ នៅថ្ងៃសៅរ៍ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង០៤និង៣០នាទីរសៀលតទៅ៕
សូមទស្សនា វីដេអូខាងក្រោម៖
ដោយ៖ ចន្ទ សិរីរដ្ធ