© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បច្ចុប្បន្ននេះកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ » តែងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:០០-៧:៣០នាទីយប់ និងបានធ្វើអោយទស្សនិកជនជាច្រើនអាចស្វែងយល់ និងទទួលបានចំណេះដឹងទូទៅពីការរៀបចំផ្ទះសម្បែង ការរៀបចំហាង មុខជំនួញ ការជ្រើសរើសគូស្រករ ឬ គន្លឹះដើម្បីទទួលបានលាភសំណាងចូលផ្ទះជាដើម។ ដោយឡែកនៅដើមឆ្នាំ២០២០ ខាងមុខនេះ កម្មវិធីដែលតែងតែផ្តល់ជូននូវគន្លឹះល្អៗពាក់ព័ន្ធនឹងហុងស៊ុយមួយនេះ នឹងត្រូវប្តូរម៉ោងចាក់ផ្សាយទៅថ្ងៃអាទិត្យ វេលាម៉ោង ៧:០០-៧:៣០នាទីយប់ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
ពិធីករ ចូអុី និង James អ្នកគ្រូណាលី
នៅឆ្នាំថ្មីនេះដែរ អ្នកគ្រូណាលី នឹងលើកយកនូវគន្លឹះថ្មី ប្លែក ពាក់ព័ន្ធនឹងការរកស៊ី មុខជំនួញធំ តូច រួមនឹងការបង្ហាញជូននូវរឿងរ៉ាវដែលត្រូវជៀសវាង ឬវិធីកែពីគ្រោះអាក្រក់ទៅជាល្អបាន។
អ្នកគ្រូណាលី
អ្នកគ្រូណាលី
ដូច្នេះបើចង់ដឹងច្បាស់ថាតើកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ » នៅឆ្នាំថ្មីនេះមានអ្វីដែលពិសេសយ៉ាងណានោះ កុំភ្លេចតាមដានទស្សនានៅលើកញ្ចក់ទូរស្សន៍ ភីអិនអិន តែមួយគត់៕
សូមទស្សនាវីដេអូខ្លី៖
ដោយ៖ Chan Chamreoun